• សិង្ហបុរី ក្លាយជាប្រទេសដែលមានភាគរយ ចាក់វ៉ាក់សាំង បានច្រើនជាងគេបំផុតនៅលើពិភពលោក

    សិង្ហបុរី សម្រេចបានការចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ឱ្យប្រជាជនចំនួន ៨០ភាគរយ ស្មើនឹង ៥,៧លាននាក់។ ការចាក់វ៉ាក់សាំងបានរហូតដល់ទៅ ៨០ភាគរយ ធ្វើឱ្យសិង្ហបុរី ក្លាយជាប្រទេសដែលមានភាគរយ ចាក់វ៉ាក់សាំងបានច្រើនជាងគេបំផុតនៅលើពិភពលោក។

    រដ្ឋមន្រ្តីក្រសួងសុខាភិបាល Ong Ye Kung បានបញ្ជាក់ឱ្យដឹងថា ពលរដ្ឋសិង្ហបុរី ៨០ភាគរយគឺបានចាក់វ៉ាក់សាំង គ្រប់២ដូស។ ទោះបីចាក់ភាគរយនៃការចាក់វ៉ាក់សាំងបានខ្ពស់យ៉ាងណាក្តី ប៉ុន្តែសិង្ហបុរី នៅតែបន្តអនុវត្តវិធានការ ទប់ស្កាត់ការឆ្លងរីករាលនៃវីរុសកូវីដ១៩។

    ចំណែកប្រទេសដទៃផ្សេងទៀត ដែលមានភាគរយចាក់វ៉ាក់សាំងបានច្រើន មានដូចជា អារ៉ាប់រួម អ៊ុយរុយហ្គាយ និង ឈីលី។ ប្រទេសទាំង៣ខាងលើ ចាក់វ៉ាក់សាំងការពារវីរុសកូវីដ ឱ្យប្រជាជនបាន ៧០ភាគរយ ក្នុងចំណោមប្រជាជនសរុប៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ