• ចាប់ពីថ្ងៃទី០១-០៧ ខែកញ្ញា ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅច្រើន តំបន់ខ្លះអាចមានជំនន់ទឹកភ្លៀង សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ!

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់០៧ ខែកញ្ញា ឆ្នាំ២០២១។

    ក្រសួងបានបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី០២ ដល់ ០៤ និង ថ្ងៃទី០៧ ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន លាយឡំនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ហើយតំបន់ខ្លះអាចនឹងមានជំនន់ទឹកភ្លៀង។

    សម្រាប់ខេត្តជាប់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរទៅច្រើន លាយឡំ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងផ្ទៃសមុទ្រ ពិសេសក្បែរបណ្តាកោះ រលកសមុទ្រនឹងអាចកើតមានឡើង ក្នុងកម្រិតធម្យម។

    ជាមួយគ្នានេះក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ