ក្រោយពេលដំណឹងបែកធ្លាយថា Lee Minho ទាក់ទងស្នេហាជាមួយនឹង Yeonwoo ពេលនេះសាមីខ្លួនក៏បានចេញមុខច្រានចោលព័ត៌មានទាំងនោះហើយ។
ទាក់ទងនឹងព័ត៌មានចេញពី Dispatch ថា Lee Minho មានទំនាក់ទំនងស្នេហាជាមួយនឹង Yeonwoo អ្នកតំណាងម្នាក់ពីក្រុមហ៊ុនរបស់ Lee Minho គឺ MYM Entertainment បានបញ្ជាក់ថា «Lee Minho និង Yeonwoo ត្រឹមជាអ្នកស្គាល់គ្នាធម្មតា ហើយពួកគេមិនបានទាក់ទងស្រឡាញ់គ្នាទេ»។
គួរដឹងដែរថា មុននេះ Dispatch បានរាយការណ៍ថា Lee Minho និង Yeonwoo បានលួចទាក់ទងគ្នាស្ងាត់ៗរយៈពេល ៥ខែមកហើយ ព្រមទាំងបានបង្ហោះរូបភាពណាត់ជួបគ្នារបស់អ្នកទាំង ២ថែមទៀតផង។ ដូច្នេះទាក់ទងនឹងរូបថតនោះ MYM បានឲ្យដឹងថា «រូបថតទាំងនេះ ជារូបថតពួកគេចេញទៅដើរលេងក្រៅជាមួយគ្នា និងជាមួយមិត្តភ័ក្តិផ្សេងទៀត» ក្នុងការបញ្ជាក់នេះ គឺក្នុងន័យថា មិនមែនពួកគេចេញក្រៅតែ ២នាក់ទេ តែជាលក្ខណៈក្រុម៕