• Google រកចំណូលបាន ១១.២ពាន់លានដុល្លារពី Play Store កាលពីឆ្នាំ២០១៩ ខណ:ពាក្យបណ្ដឹងរំលោភច្បាប់ប្រកួតប្រជែង និងសិទ្ធិផ្ដាច់មុខនឹងបើកសវនាការនៅចុងឆ្នាំ២០២២

    (អាមេរិក)៖ ឯកសារផ្លូវច្បាប់មួយបានបង្ហាញថា ក្រុមហ៊ុន Google ទទួលបានប្រាក់ចំណូលប្រមាណ ១១.២ពាន់លានដុល្លារអាមេរិក ពី Play Store កាលពីឆ្នាំ២០១៩ ដែលនេះជារបាយការណ៍ហិរញ្ញវត្ថុដ៏ច្បាស់លាស់មួយ និងជាលើកដំបូងចាប់តាំងពីមានពាក្យបណ្ដឹងចោលប្រកាន់ ក្រុមហ៊ុនអាមេរិកមួយនេះពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិផ្ដាច់មុខ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មានអ្នកច្បាប់មកពីរដ្ឋជិត ៤០របស់ អាមេរិកបានដាក់ពាក្យប្ដឹងក្រុមហ៊ុន Google ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះបានរំលោភបំពានច្បាប់ប្រកួតប្រជែង និងបានប្រើប្រាស់អំណាចរបស់ខ្លួនក្នុងការទទួលបានសិទ្ធិលក់ផ្ដាច់មុខ ខណ:ដែលកាលពីឆ្នាំ២០១៩ Google ទទួលបានប្រាក់ចំណេញ រហូត ដល់ ៨.៥ពាន់លានដុល្លារ និងប្រាក់ចំណេញប្រតិបត្តិការ ៧ពាន់លានដុល្លារ។

    ពាក់ព័ន្ធនឹងការបង្ហាញនេះត្រូវបានក្រុមហ៊ុន Google ឆ្លើយបតមកកាន់ Reuters ថា វាមិនពិតដូចការចោទប្រកាន់ និងការលើកឡើងឡើយ។

    បណ្ដឹងមួយនេះ ត្រូវបានតុលាការអាមេរិកនឹងលើកយកមកបើកសវនាការនៅចុងឆ្នាំ២០២២ ដោយនៅពេលនេះទុកពេលធ្វើការស៊ើបអង្កេត ជាពិសេសលើកករណីបង្ខំឱ្យគេលក់សិទ្ធិផ្ដាច់មុខឱ្យខ្លួនសម្រាប់ប្រើតែនៅលើប្រព័ន្ធដំណើរការ Android មួយប៉ុណ្ណោះ។

    គួរបញ្ជាក់ផងដែរថា មានក្រុមហ៊ុនជាច្រើនមិនពេញចិត្តចំពោះការអនុវត្តគោលការណ៍ថ្មីរបស់ Google ដែលតម្រូវឱ្យពួកគេប្រើប្រាស់នូវកម្មវិធី ទូទាត់ប្រាក់របស់ Google និងបានកាត់ថ្លៃកម្រៃជើងសាពី ៣០ទៅ៤០ភាគរយថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ