• មួយគ្រួសារមានគ្នា៩នាក់ (៦នាក់ជាកុមារ) ស្លាប់ក្នុងការវាយប្រហារដោយដ្រូនអាមេរិក នៅក្នុងទីក្រុងកាប៊ុល

    (កាប៊ុល)៖ មនុស្សសរុប ០៩នាក់ ដែលជាសមាជិកក្នុងគ្រួសារតែមួយ ត្រូវបានសម្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដោយយន្ដហោះដ្រូនអាមេរិក លើរថយន្ដមួយគ្រឿង នៅឯតំបន់ទីប្រជុំជនមួយកន្លែងនៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអាមេរិក CNN នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

    អ្នកសារព័ត៌មាន CNN ដោយផ្អែកលើសាក្សីម្នាក់ ដែលជាសាច់ញាតិគ្រួសារជនរងគ្រោះបានឱ្យដឹងទៀតថា នៅក្នុងចំណោមជនរងគ្រោះទាំង ០៩នាក់ខាងលើ ក្នុងនោះមានកុមារ ០៦នាក់ ហើយអ្នកមានអាយុតិចជាងគេ គឺក្មេងស្រីម្នាក់មានអាយុ ០២ឆ្នាំ។ បើតាមយោធាអាមេរិក ការវាយប្រហារតាមផ្លូវអាកាសនេះធ្វើឡើងនៅក្នុងតំបន់ ខាហ្សេ ប៊ូកហ៍រ៉ា (Khaje Bughra) នៃរដ្ឋធានីកាប៊ុល ដោយមានគោលដៅលើរថយន្ដមួយគ្រឿងរបស់ ISIS ដែលពួកគេសង្ស័យថា មានបង្កៃគ្រាប់បែក។

    ប៉ុន្តែសាច់ញាតិគ្រួសារជនរងគ្រោះខាងលើដដែល បាននិយាយទាំងទឹកភ្នែកថា ជនរងគ្រោះទាំងអស់សុទ្ធតែជាជនស៊ីវិលធម្មតា មិនមែនជាពួកគេ ISIS នោះទេ។ យ៉ាងណាក៏ដោយ កងទ័ពសហរដ្ឋអាមេរិកមិនទាន់់ចេញ សេចក្តីថ្លែងការណ៍បកស្រាយណាមួយនោះឡើយ មកទល់នឹងពេលនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ