• កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានរចនាឡើងក្នុងគោលបំណងធំ ៤

    MoEYS E-Learning ជា​ប្រព័ន្ធ​អប់រំ​ដ៏​ទំនើបដែល​កំពុង​អនុវត្ត​នៅ​កម្ពុជា ក្នុង​បរិបទ​កូវិដ១៩នេះ។ ការ​សិក្សា​តាម E-Learning ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​នេះ អាច​ជួយ​ដល់​អ្នក​ដែល​រវល់​ការងារ សិស្សានុសិស្ស​មិន​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់​អាច​សិក្សាតាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក។

    ក្នុង​នោះ​ក្រសួង​អបរំយុវជន​ និង​កីឡា ក៏​បាន​ប​ង្ហាញ​ពី​កម្មវិធីស្វ័យសិក្សា MoEYS E-Learning ត្រូវបានរចនាឡើងក្នុងគោលបំណង៖

    ១.បន្តអភិវឌ្ឍវិស័យអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងពេញមួយជីវិត ឆ្ពោះទៅកាន់យុគសម័យឌីជីថល

    ២.ពង្រីកបន្ថែមនូវឧបករណ៍ យន្តការ និងជម្រើសសិក្សាដល់សិស្សគ្រប់រូបដែលមានភាពសម្បូរបែប និងងាយស្រួល

    ៣.អភិវឌ្ឍវិស័យអប់រំ ក្នុងបរិបទឧស្សាហកម្ម៤.០ និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩

    ៤.បង្កើតឧបករណ៍អប់រំពីចម្ងាយបន្ថែមមួយទៀតដែលមានភាពងាយស្រួល រហ័ស និងចំណេញពេលវេលា សម្រាប់សិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកអាណាព្យាបាល

    ទាញយកកម្មវិធីតាមរយៈតំណភ្ជាប់៖ សម្រាប់ Play Store និង App Store

    ការសិក្សាតាមអ៊ីនធឺណិតជាប្រព័ន្ធសិក្សាថ្មីទំនើប កម្ពុជាបានធ្វើជោគជ័យដោយប្រមូលគ្រូៗដែលមានជំនាញទូទាំងប្រទេ មកថតជាវីដេអូបង្ហោះនៅលើប្រព័ន្ធ ហ្វេសបុក យូធូប ដោយផ្ដោតសំខាន់ជាដំបូងលើមុខវិជ្ជាថ្នាក់ទី ៩ និងទី ១២ ដែលបានដាក់អនុវត្តយ៉ាងជោគជ័យនាពេលកន្លងមក។ MoEYS E-Learning ជា​វិធី​សាស្ត្រ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដ៏​​ទំនើប​មួយ សម្រាប់​និស្សិត​​មិន​សូវ​មាន​ពេល​វេលា​​​គ្រប់គ្រាន់​ អាច​រៀន​​​ស្វ័យ​សិក្សា​ពី​ចម្ងាយ​។ ប្រព័ន្ធ​អប់រំ​​បច្ចេកវិទ្យា​ថ្មី​នេះ​ក៏​​កំពុង​អនុវត្ត​យ៉ាង​ជោគជ័យ​នៅ​តាម​ប្រទេស​ជឿនលឿន​ជា​ច្រើន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ