• ម្ចាស់ស្នាដៃ ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ ព្រោះតែមិនទុកចិត្តរដ្ឋ ទើបវិនិយោគ Bitcoin មាស&លោហៈធាតុប្រាក់

    លោក Robert Kiyosaki ដែលគេស្គាល់ថាជាអ្នកនិពន្ធសៀវភៅដ៏ល្បី ឪពុកអ្នកមានបង្រៀនកូនអ្នកក្រ បានលើកហេតុផលថា គាត់វិនិយោគលើ Bitcoin និងលោហៈធាតុមាស/ប្រាក់ ព្រោះតែមិនមានជំនឿជាក់ លើថ្នាក់ដឹកនាំ ធនាគារកណ្ដាល រតនាគារ និងទីផ្សារភាគហ៊ុនផងដែរ។

    ការលើកឡើងរបស់អ្នកនិពន្ធដ៏ល្បីខាងលើ អាចថាព្រោះសន្ទស្សន៍ទីផ្សារលុយដុល្លារមានការធ្លាក់ចុះ ហើយការវិនិយោគលើលុយឌីជីថលដែលមានហានិភ័យខ្ពស់ អាចផ្ដល់ផលចំណេញច្រើន។

    មិនតែប៉ុណ្ណោះកាលពីចន្ទមុននេះ គាត់ក៏បានបង្ហោះសារមួយផ្សេងទៀតលើ Twitter ថាតម្លៃ Bitcoin ធ្លាប់ឡើងខ្លាំង រួមទាំងលុយដុល្លារធ្លាក់ថ្លៃ ដូចច្នេះ Bitcoin និងលោហៈធាតុប្រាក់ គឺការវិនិយោគដ៏ល្អមួយ។

    តាមពិតទៅ Robert Kiyosaki លោកក៏ជាអ្នកវិនិយោគមួយរូបលើវិស័យលុយឌីជីថលផង និងព្យាករណ៍ដូចទេវតាផងដែរ។

    ដោយកាលពី ខែមិថុនា កន្លងទៅ Bitcoin មានតម្លៃប្រមាណ ៣ម៉ឺនដុល្លារ គាត់បានព្យាករណ៍ថា Bitcoin នឹងឡើងថ្លៃខ្លាំងជាប្រវត្តិសាស្ត្រ ដោយផ្ដល់យោបល់អ្នកឱ្យវិនិយោគទិញ Bitcoin។ មិនខុសពីការរំពឹងទុក មកដល់ខែសីហា Bitcoin បានឡើងថ្លៃដល់ទៅ ៤៩០០០ដុល្លារ ក្នុង 1Coin ដែលមានសន្ទុះកើនឡើងយ៉ាងខ្លាំងមិនធម្មតា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ