• Joe Biden ថាអាមេរិក មិនលើកលែងឱ្យក្រុមភេវរកម្ម នៅពីក្រោយការបំផ្ទុះគ្រាប់បែក នៅអាហ្វហ្គានីស្ថាន

    យ៉ាងហោចណាស់ ទាហានអាមេរិច ចំនួន ១៣នាក់ និងពលរដ្ឋអាហ្វហ្គនីស្ថានជាង ៦០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅព្រលានយន្តហោះ កាប៊ុល ប្រទេសអាហ្វហ្គនីស្ថាន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន USA Today។

    ប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើសេចក្តីថ្លែងការមួយ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែក នៅព្រលានយន្តហោះអន្តរជាតិ Hamid Kazai។ ដោយលោក Biden បានសង្កត់ធ្ងន់ថាអាមេរិក នឹងលើកលែងឱ្យក្រុមភេវរកម្មដែលនៅពីក្រោយហេតុការណ៍នេះទេ។ ប្រធានាធិបតីរូបនេះ បានចាត់ទុកទាហានអាមេរិកដែលបានបាត់បង់ជីវិត ជាវីរបុរស។

    អ្នកនាំពាក្យសេតវិមាន Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកមិនដែលទុកចិត្តក្រុមតាលីបង់ ម្តងណានោះទេ ទោះបីធ្វើការជាមួយពួកគេ ដើម្បីជួយជម្លៀសពលរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តចេញពីអាហ្វហ្គានីស្ថានក៏ដោយ។ ក្រោយការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនេះ ក្រុមភេវរកម្ម អាយសុីសក្នុងប្រទេសអាហ្វហ្គានីស្ថាន ISIS-K បានចេញមុខថាពួកគេជាអ្នកនៅពីក្រោយករណីមួយនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ