រដ្ឋាភិបាលវៀតណាមនឹងដាក់ពង្រាយកងទ័ពទៅកាន់ខេត្តប៊ិញឌួង (Binh Duong) ដែលជាមជ្ឈមណ្ឌលផលិតដ៏សំខាន់មួយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីជួយទប់ ទល់នឹងការឆ្លងវីរុសកូរ៉ូណាបន្ថែមចំនួន ៥០០០០ នាក់នៅទីនោះ។
ខេត្តប៊ិញឌួង ស្ថិតនៅជាប់ នឹងទីក្រុងហូជីមិញហើយរហូតមកដល់ពេលនេះបានកត់ត្រាករណីឆ្លងជំងឺកូវីដ- ១៩ ចំនួន ៨១០០០ ករណីដែលមួយភាគបីនៃករណីត្រូវបានរកឃើញកាលពីសប្តាហ៍មុន នេះបើយោងតាមក្រសួង សុខាភិបាលវៀតណាម។
ខេត្តនេះគឺជាកន្លែងផលិតសម្រាប់ក្រុមហ៊ុនធំៗរាប់សិបរួមមានក្រុមហ៊ុន Kumho Tire របស់កូរ៉េខាងត្បូងនិងក្រុម ហ៊ុន Tetra Pak ដែលជាក្រុមហ៊ុនវេចខ្ចប់ម្ហូបអាហារធំជាងគេរបស់ពិភពលោក។ ខេត្តនេះក៏មានអ្នកផ្គត់ផ្គង់ជា ច្រើនសម្រាប់គ្រឿងអេឡិចត្រូ និក Samsung និង Pegatron ដែលជាអ្នកផ្គត់ ផ្គង់ដ៏សំខាន់របស់ Apple៕