យោងតាមសេចក្ដីប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៦ សីហា ឆ្នាំ២០២១នេះបានឲ្យដឹងថា ក្រុមគ្រូពេទ្យកំពុងចុះយកសំណាកអាជីវករ នៅផ្សារធំថ្មី ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសេចក្ដីប្រកាសដដែលបានឲ្យដឹងថា មូលហេតុក្រុមគ្រូពេទ្យកំពុងចុះយកសំណាកអាជីវករ នៅផ្សារធំថ្មី ដោយសារមានអ្នកជំងឺ កូវីដ បំប្លែងថ្មី ដែលតា (Delta) មកទីតាំងខាងលើនេះកាលពីថ្ងៃទី១៥ សីហា ឆ្នាំ២០២១ សូមប្រជាពលរដ្ឋដែលបានមកទីតាំងខាងលើ តាមដានសុខភាពរយៈពេល២១ថ្ងៃដើម្បីសុវត្ថិភាព។ ចំពោះលទ្ធផលតេស្តសំណាក Sabay នឹងជំរាបជូនបន្ថែមក្រោយទទួលបានព័ត៌មានបន្ថែម៕