• រដ្ឋបាលខេត្តព្រះវិហារ បិទខ្ទប់ និងកំណត់ភូមិចំនួន២ នៅឃុំគូលែនជើង ស្រុកគូលែន ជា «តំបន់ក្រហម» ១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ បំប្លែងថ្មី Delta

    (ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចធ្វើការបិទខ្ទប់ និងកំណត់ភូមិគូលែនជើង និងភូមិគូលែនត្បូង ស្ថិតក្នុងឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ជា «តំបន់ក្រហម» រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

    យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា៖ «ត្រូវបានបិទខ្តប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ Delta ដោយកំណត់ភូមិគូលែនជើង និងភូមិគូលែនត្បូង ស្ថិតក្នុងឃុំគូលែនជើង ស្រុកគូលែនជា «តំបន់ក្រហម»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ