• ឥណ្ឌូណេស៊ី ប្រកាសចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ជនបរទេសតែត្រូវបង់ក្នុងម្នាក់ ៤៩ដុល្លារ

    អាជ្ញាធររដ្ឋធានីហ្សាការតាកំពុងសហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី (Kadin) ដើម្បីរៀបចំកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ជនបរទេស។

    លោក Anies Baswedan អភិបាលរដ្ឋធានីហ្សាការតាបានបញ្ជាក់ថា ​ជនបរទេសម្នាក់ៗត្រូវបង់ប្រាក់ចំនួន ៧០០ ០០០រូពី (ប្រមាណជិត ៤៩ដុល្លារអាម៉េរិក) សម្រាប់ការចាក់វ៉ាក់សាំង ប្រសិនបើពួកគេចង់ចាក់វ៉ាក់សាំង។ វ៉ាក់សាំងដែលប្រើសម្រាប់កម្មវិធីនេះ គឺបានមកពីក្រុមហ៊ុនផលិតឱសថ Sinopharm របស់ចិន។

    ចំនួនជនបរទេសដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅក្នុងប្រទេសឥណ្ឌូណេស៊ីមានចំនួនច្រើន។ រដ្ឋាភិបាលរដ្ឋធានីហ្សាការតាបានប្តេជ្ញាផ្តល់វ៉ាក់សាំងចំនួន ១ ០០០ដូសក្នុងមួយថ្ងៃដល់ជនបរទេស ហើយមនុស្សរហូតដល់ ៣៥៦នាក់បានចុះឈ្មោះចាក់វ៉ាក់សាំងរួចហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ