• រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ៣៥ ក្នុងសង្កាត់ចាក់អង្រែក្រោម ក្រោយមានករណីឆ្លងមេរោគបំប្លែងខ្លួន Delta

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចមួយ ដោយបិទខ្ទប់កំណាត់ផ្លូវលេខ៣៥ ស្ថិតនៅក្នុងក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីមានការរកឃើញមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មានទទួលបាន។

    ការបិទខ្ទប់នេះមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ