• Xiaomi ប្រកាសថាប្រាក់ចំណូលត្រីមាសទី២ កើនឡើង ៦៤ភាគរយ និងបានទិញក្រុមហ៊ុនបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិក្នុងតម្លៃជាង ៧៧លានដុល្លារ

    (ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន និងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ពិភពលោក Xiaomi បានប្រកាសឱ្យដឹងថា ប្រាក់ចំណូលនៅក្នុងត្រីមាសទី២ បានកើនឡើងខ្ពស់បើធៀបទៅនឹងកាលពីដើមឆ្នាំ ខណ:ដែលក្រុមហ៊ុនមួយនេះបានប្រកាស ទិញ ក្រុមហ៊ុន បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិក្នុងគោលដៅពង្រីកទីផ្សារបន្ថែមទៀត។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងត្រីមាសទី២កន្លងទៅនេះ ក្រុមហ៊ុន Xiaomi ទទួលបានប្រាក់ចំណូលពីការលក់ចំនួន ៨៧.៨ពាន់លានយន់ (ប្រហែល ១៣.៥៦ពាន់លានដុល្លារអាមេរិក) ដោយ បានកើនឡើងពី ៥៣.៥៤ពាន់លានយន់។

    ជាមួយគ្នានេះផងដែរ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនចិនមួយនេះគឺទទួលបាន ៦.៣២ពាន់លានយន់ ដោយបានកើនឡើង ៨៧.៤ភាគរយ បើធៀបទៅនឹងឆ្នាំមុន។

    ក្រុមហ៊ុន Xiaomi បានចាប់នៅក្នុងបញ្ចីខ្មៅរបស់អាមេរិកជាមួយនឹងក្រុមហ៊ុន Huawei ប៉ុន្តែក្រុមហ៊ុនមួយនេះបានប្រជែង និងដណ្ដើមយក ចំណែកទីផ្សារស្មាតហ្វូនរហូតក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី២ នៅក្នុងត្រីមាសទី២ បន្ទាប់ពី Samsung បានរុញច្រាន Apple ឱ្យមកនៅលេខរៀងទី៣ ខណ:ដែល Huawei បាត់ឈ្មោះពីតារាង Top 5។

    នៅថ្ងៃពុធកន្លងទៅនេះ ក្រុមហ៊ុន Xiaomi បានប្រកាសទិញយកក្រុមហ៊ុនផលិតបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិមួយក្នុងតម្លៃ ៧៧.៣៧លានដុល្លារអាមេរិក ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនលើវិស័យ រថយន្តបន្ថែមទៀត ខណ:ដែលទីផ្សារមួយនេះកំពុងតែ រីកចម្រើនខ្លាំង ដោយកាលពីខែមីនាកន្លងទៅនេះ Xiaomi បានប្រកាសថានឹងចំណាយ ១០ពាន់លានដុល្លារអាមេរិក ដើម្បីវាយលុកទីផ្សាររថយន្តអគ្គិសនី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ