• មេក្រុមបងធំ Yakuza ត្រូវតុលាការកាត់ទោសប្រហារជីវិត ក្រោយពាក់ព័ន្ធករណីបាញ់សម្លាប់ជនសុីវិល

    តុលាការប្រទេសជប៉ុន បានសម្រេចកាត់ទោសប្រហារជីវិត មេក្រុមបងធំ Yakuza ក្រោយរកឃើញថា សមាជិករបស់ក្រុមបងធំមួយនេះ បានបាញ់សម្លាប់ជនសុីវិលម្នាក់ និង បង្ករបួសស្នាមដល់មនុស្ស ៣នាក់ផ្សេងទៀត។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន Daily Mail។

    មេក្រុមបងធំសង្គមងងឹត ដែលត្រូវតុលាការជប៉ុនកាត់ទោសប្រហារជីវិត ឈ្មោះ Satoru Nomura អាយុ ៧៤ឆ្នាំ ជាមេក្រុមបងធំ Yakuza ដ៏ល្បីល្បាញរបស់ជប៉ុន។ នេះជាករណីដំបូង ដែលតុលាការប្រទេសជប៉ុនបានសម្រេច ដាក់ទោសប្រហារជីវិតសមាជិកក្រុមបងធំ។

    យ៉ាងណាមិញ គេមិននៅមិនទាន់រកឃើញភស្តុតាងជាក់លាក់ណាមួយ បញ្ជាក់ថាមេក្រុមបងធំ Yakuza រូបនេះ ជាប់ពាក់ព័ន្ធនឹងការបញ្ជាឱ្យបាញ់សម្លាប់ជនសុីវិលនោះទេ។ ប៉ុន្តែតុលាការ បាននិយាយថា បើគ្មានការបញ្ជាពីមេក្រុមទេ នោះសមាជិករបស់ពួកគេក៏មិនហ៊ានបាញ់សម្លាប់ជនសុីវិលស្លូតត្រង់ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ