• វ៉ាក់សាំង Pfizer និង Moderna ថយចុះប្រសិទ្ធភាពមកត្រឹម ៦៦% ពេលប្រឈមមុខនឹង Delta

    (វ៉ាស៊ីនតោន)៖ ការសិក្សាថ្មីមួយរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna បានថយចុះពី ៩១ភាគរយ មកនៅត្រឹម ៦៦ភាគរយ ចំពោះមុខការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១។

    ការសិក្សាខាងលើរបស់មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិកត្រូវបានចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយការសិក្សានេះទៀតសោត ធ្វើឡើងនៅក្នុងចំណោមបុគ្គលិកសុខាភិបាលអាមេរិកជាច្រើននាក់។ ការសិក្សានេះបានបង្ហាញថា វ៉ាក់សាំងប្រភេទ mRNA របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna មានប្រសិទ្ធ ៩១ភាគរយ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

    ទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី១៤ ខែសីហាកន្លងទៅនេះ ពោលគឺអំឡុងពេលដែលវីរុសបំប្លែងខ្លួន Delta ចាប់ផ្តើមរ៉ាប់រងករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិកកាន់តែច្រើនឡើងៗនោះ ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិកទាំង ២នេះ បានថយចុះមកនៅត្រឹមតែ ៦៦ភាគរយប៉ុណ្ណោះ។

    គួរបញ្ជាក់ថា ដោយសារតែបានមើលឃើញ ការថយចុះប្រសិទ្ធភាពវ៉ាក់សាំង នៅចំពោះមុខការឆ្លងរាតត្បាតវីរុសបំប្លែងថ្មី Delta នេះឯង ទើបអាជ្ញាធរនិយតករអាមេរិកកាលពីពេលថ្មីៗនេះ បានសម្រេចចិត្តអនុញ្ញាតឱ្យវ៉ាក់សាំងដូសទី ៣ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna លើប្រជាជនអាមេរិកគ្រប់រូប។ បន្ថែមពីនេះវ៉ាក់សាំង Pfizer ក៏ទើបទទួលបានការអនុញ្ញាត ឲ្យប្រើប្រាស់ពេញលេញ (មិនមែនក្នុងគ្រាបន្ទាន់) នៅទូទាំងសហរដ្ឋអាមេរិកផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ