• TikTok និង Shopify សហការគ្នាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចទិញទំនិញតាមរយ:កម្មវិធី TikTok បានដោយផ្ទាល់

    (អាមេរិក)៖ ក្រមហ៊ុន e-commerce យក្សរបស់កាណាដា Shopify បានប្រកាសឱ្យដឹងថា ខ្លួនបានសហការជាមួយនឹង TikTok ក្នុងការ ដាក់ចេញនូវមុខងារថ្មីមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការទិញទំនិញបានឱ្យផ្ទាល់តាមរយ:កម្មវិធី TikTok ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

    ក្រុមហ៊ុន Shopify បានប្រកាសឱ្យដឹងថា បច្ចុប្បន្នខ្លួនមានគណនីនៅលើកម្មវិធី TikTok ជាប្រភេទគណនី TikTok business ហើយ ឆាប់ៗ នេះ TikTok នឹងដាក់ចេញនូវ Tool ថ្មីមួយសម្រាប់ Shopify ដោយអនុញ្ញាតឱ្យអតិថិជន ឬអ្នកប្រើប្រាស់អាចធ្វើការទិញទំនិញបានដោយ ផ្ទាល់ នៅលើ TikTok តែម្ដង ប៉ុន្តែអាចប្រើប្រាស់តែសម្រាប់អ្នកប្រើនៅសហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេសប៉ុណ្ណោះ។

    ក្រុមហ៊ុន TikTok បានបង្ហាញថា វាគឺជាការសហការមួយដ៏អស្ចារ្យ ហើយវាក៏ជាបទពិសោធន៍ថ្មីសម្រាប់អ្នកប្រើប្រាស់ផងដែរ ដោយរំពឹងថា អ្នកប្រើប្រាស់នឹងពេញចិត្តចំពោះមុខងារមួយនេះ។

    Shopify បានបន្ថែមទៀតថា សម្រាប់ការប្រើប្រាស់មុខងារនេះនឹងពង្រីកទៅកាន់បណ្ដាប្រទេស និងតំបន់ផ្សេងៗទៀតនៅពេលអនាគតដ៏ខ្លី ខាងមុខនេះ ហើយខ្លួននឹងព្យាយាមធ្វើវាឱ្យបានល្អបំផុត។

    គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ បណ្ដាញសង្គមធំៗដូចជា Facebook, Twitter, YouTube ជាដើម កំពុងតែផ្ដោតសំខាន់លើមុខងារ Shop នេះ ដោយបានចំណាយប្រាក់រាប់លានដុល្លារដើម្បីបង្កើត និងពង្រីកទៅកាន់ទីផ្សារផ្សេងៗ ក៏ព្រោះតែពួកគេយល់ឃើញថា នឹងទទួលបាន ផលចំណេញដ៏ច្រើនសន្ធឹកមកវិញ ខណ:ដែលពួកគេមានអតិថិជនក្នុងដៃស្រាប់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ