• ចំនួនអ្នកទិញសេវាអ៊ីនធើណិត Starlink សរុបឡើងដល់ ១០ ម៉ឺននាក់ហើយ

    ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណិត Starlink បានបញ្ចេញឲ្យដឹងនូវ តួលេខសរុបពិតប្រាកពីចំនួនអ្នកទិញកញ្ចប់សេវាកម្ម កើនឡើងដល់ ១០ ម៉ឺននាក់ហើយ។

    ក្នុងរយៈពេលត្រឹមមួយខែសោះ Starlink រកបានអតិថិជន​ថ្មីមកចុះឈ្មោះទិញសេវាថែម ១ ម៉ឺននាក់ទៀតដែលជាចំនួនហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ អាចមកពីឥទ្ធិពល Elon Musk ដែលជា CEO និងតម្លៃសមរម្យនៃកញ្ចប់សេវានោះផងដែរ ខណៈដែល​កាលពីខែកក្កដាឆ្នាំ ២០២១ មានអតិថិជន ៩ ម៉ឺននាក់ប៉ុណ្ណោះ ។

    ​បើ​យោងតាមការបង្ហោះសារលើ Twitter បានឲ្យដឹងថា ពេលនេះមានប្រទេសចំនួន ១៤ ដែលត្រៀមនឹងប្រើប្រាស់សេវាកម្មរបស់ Starlink រួមទាំងប្រទេសផ្សេងៗដែលកំពុងដំណើរការស្នើសុំកម្មសិទ្ធបញ្ញា។

    ​រំឮកផងដែរថា ដែនដីជាយដែនសហរដ្ឋអាមេរិក និងប្រទេសកាណាដា បានប្រើប្រាស់មុនគេនូវជំនាន់ Beta របស់ Starlink ដែលជា សេវាអ៊ីនធើណិតភ្ជាប់ផ្ទាល់ពីផ្កាយរណបមានល្បឿនលឿន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ