• ទីបំផុត វៀតណាម បញ្ជាបិទខ្ទប់ទីក្រុងហូជីមិញ យ៉ាងតឹងរុឹងបំផុត ដោយមានដាក់កម្លាំងយោធាតាមដងផ្លូវ

    ប្រទេសវៀតណាម បានសម្រេចដាក់ពង្រាយទ័ពនៅតាមដងផ្លូវក្នុងទីក្រុង ហូជីមិញ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមសម្រួលការអនុវត្តវិធានការបិទខ្ទប់ដ៏តឹងរុឹង។ ទីក្រុង ហូជីមិញ ជាកន្លែងទីប្រជុំជនដ៏ធំ នៅក្នុងប្រទេសវៀតណាម ហើយកាលពីពេលថ្មីៗនេះ មានករណីឆ្លងថ្មីនៃវីរុសកូវីដជាច្រើនករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងមួយនេះ។

    ក្រសួងសុខាភិបាល វៀតណាម កាលពីថ្ងៃច័ន្ទម្សិលមិញបានរាយការណ៍ថា មានករណីអ្នកឆ្លងថ្មី ចំនួន ១០ ២៦៦នាក់ ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ៣៨៩នាក់។ ក្នុងចំណោមករណីឆ្លងជាង ១មុឺននាក់ត្រឹមរយៈពេល ១ថ្ងៃ គឺភាគច្រើនជាករណីឆ្លងនៅក្នុងទីក្រុង ហូជីមិញ និងខេត្តមួយចំនួននៅជុំវិញនោះ។

    ការបិទខ្ទប់ទីក្រុង ហូជីមិញ លើកនេះគឺមានលក្ខណៈតឹងរុឺងបំផុត ដោយប្រជាជនត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីផ្ទះ សូម្បីចេញទៅទិញម្ហូបក៏មិនបានដែរ។ អាជ្ញាធរ បានឱ្យដឹងថា ប្រសិនបើពលរដ្ឋត្រូវការម្ហូប និងស្បៀងអាហារ គឺក្រុមទាហាននឹងជួយសម្រួលកិច្ចការនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ