• ភ្នំពេញ៖ ក្មេងស្រីម្នាក់ទ្រហោយំឱបម្ដាយ ក្រោយភ្លើងឆេះផ្ទះគ្មានសល់

    ត្រឹម១ប៉ប្រិចភ្នែក ផ្ទះ១ខ្នង ត្រូវបានអគ្គិភ័យ លេបត្របាក់ខ្ទេចគ្មានសល់ បន្សល់ត្រឹមការសោកសង្រែង ដែលគ្មានថ្ងៃនឹងវិលត្រឡប់បាន។ ក្រឡេកទៅមើល ប្អូនស្រីម្នាក់ យំឱបម្តាយ ក្រោយផ្ទះរបស់ខ្លួនត្រូវបានឆេះអស់ សម្ភារ ខាងក្នុងផ្ទះ ក៏ត្រូវបានឆាបឆេះទាំងអស់គ្មានសល់​ សូម្បីតែសៀវភៅសិក្សាប្រចាំថ្ងៃរបស់ខ្លួន។

    តាមរយៈរូបភាពប៉ុន្មានសន្លឹកដែលបង្ហោះដោយគណនីហ្វេសប៊ុក Rangsey Roth ដែលបង្ហាញពីម្តាយកូនពីរនាក់យំឱបគ្នា បង្ហូរទឹកភ្នែក សោកស្តាយផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ត្រឹម១ប៉ប្រិចភ្នែក នាថ្ងៃទី ២៣ សីហា ឆ្នាំ ២០២១ ដែលមានទីតាំង នៅផ្លូវរថភ្លើងចាស់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។ អ្វីដែលកាន់តែធ្វើឲ្យរន្ធត់ចិត្តនោះគឺ ទឹកភ្នែកដែលហូរស្រក់ចុះមកព្រោះតែស្តាយសម្ភារសិក្សា និងសៀវភៅ ដែលខ្លួនកំពុងរៀន ដែលត្រូវបានឆេះរលាយបាត់គ្មានសល់ត្រឹមពេលដ៏ខ្លី។ សៀវភៅច្រើនក្បាល អក្សរជាច្រើនតួ ដែលសន្សំរាប់ខែខែ រាប់ឆ្នាំ ត្រូវបានឆេះគ្មានសល់អ្វីទៀតនោះទេ។ នេះមិនខុសអីបុរាណពោលទុកថា ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ។

    យ៉ាងណាមិញ ក្រោយពីអគ្គិភ័យបានឆាប់ឆេះទាំងស្រុងនូវផ្ទះ១ខ្នងខាងលើ ប្អូនស្រីបានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖ «សៀវភៅខ្ញុំអាចសរសេរឡើងវិញបាន តែពេលនេះ ខ្ញុំគ្មានផ្ទះនៅទេ»។

    យ៉ាងណាមិញ ប្រសិនបងប្អូនមានបំណងចង់ចូលរួមជួយប្អូនស្រី ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះនេះ គឺអាចទំនាក់ទំនងលេទូរសព្ទប្អូនស្រីដោយផ្ទាល់ 096 234 2273 – 061 601 685 ជាលេខរបស់ប្អូនស្រីរងគ្រោះ Ma Nou ផ្ទាល់ ឬតាមរយៈ ABA បងប្រុសរបស់គាត់ផ្ទាល់: 500 295 332 Phorn Phara ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ