• មន្ទីរពេទ្យឯកជន១កន្លែងនេះ ប្រកាសបើកព្យាបាលជំងឺកូវីដទាំង ៣កម្រិត បន្ទប់ស្អាតខ្លាំងតម្លៃធូរទៀត

    តាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់មន្ទីរពេទ្យ កែ សុីនួន ខេត្តបាត់ដំបង បានប្រកាស បើកព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយយកផ្នែកអគារព្យាបាលជាអតីតសណ្ឋាគារហូលីដេ(Holiday Hotel) ។ ក្នុងនោះសេវាព្យាបាលអ្នកជំងឺកូវីដរួមមាន៖ អ្នកជំងឺកំរិតស្រាល កំរិតមធ្យម និងកំរិតធ្ងន់ ចំពោះបងប្អូនប្រជាពលរដ្ផ ដែលមានលទ្ធភាព ចង់មកទទួលសេវាព្យាបាលក្នុងមន្ទីរពេទ្យ ក៏ដូចជាការចូលរួមជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលផងដែរ។

    ខាងក្រោមនេះជា តារាងតម្លៃសេវាកម្មអ្នកជំងឺកំរិតស្រាល៖

    • ចំពោះបន្ទប់ ០១ គ្រែ ០១ តម្លៃ ៣០០០០០ រៀល = 75$ សម្រាប់ ០១ នាក់ក្នុងមួយថ្ងៃ
    • ចំពោះបន្ទប់ ០១ គ្រែ ០២ តម្លៃ ៤៨០០០០ រៀល = 120$ សម្រាប់០២ នាក់ក្នុងមួយថ្ងៃ
    • ចំពោះបន្ទប់ ០១ គ្រែ ០៣ តម្លៃ ៦០០០០០ រៀល = 150$ សម្រាប់ ០៣ នាក់ក្នុងមួយថ្ងៃ

    តម្លៃសេវាក្នុងមួយបន្ទប់នេះ បូករួមបញ្ចូលទាំង ថ្លៃអាហារកម្មង់ចំនួន ០៣ពេល ថ្លៃផ្តល់ថ្នាំព្យាបាល ថ្លៃគ្រូពេទ្យពិនិត្យព្យាបាល ហើយរួមផ្សំជាមួយថ្លៃថតសួត ដោយកាំរស្មី (X-Ray) ថ្លៃពិនិត្យឈាម ហើយថែមទាំង ថ្លៃពិនិត្យសំណាកដោយម៉ាស៊ីនធំ (PCR)។

    សំគាល់ៈ ការសម្រាកព្យាបាលរយៈពេលយ៉ាងតិច ០៩ថ្ងៃ ហើយយ៉ាងយូរ ២០ថ្ងៃ អាស្រ័យលើរយៈពេលថ្ងៃឆ្លង ជំងឺ និង ជំងឺកំរិតស្រាលឬធ្ងន់។ រាល់អ្នកជំងឺដែលសម្រាកជាមធ្យម ១៤ថ្ងៃ តែបើករណីលើសពី ១៤ថ្ងៃ ហើយ លទ្ធផលសំណាក PCR នៅតែវិជ្ជមាន នោះមន្ទីរពេទ្យនឹងបញ្ចុះតំលៃ ៥០% នៃតម្លៃសេវាកម្មក្នុងករណីសម្រាកបន្ត ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ