• វៀតណាម ដាក់ពង្រាយកងទ័ពនៅទីក្រុងហូជីមិញ ដើម្បីជួយជំរុញវិធានការ lockdown ឲ្យកាន់តែតឹងរ៉ឹង

    (ហាណូយ)៖ កងទ័ពវៀតណាមត្រូវបានដាក់ពង្រាយ នៅក្នុងទីក្រុងហូជីមិញហើយ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីជួយគាំទ្រការគ្រប់គ្រងសន្តិសុខ អំលុងការបិទខ្ទប់ (lockdown) ទីក្រុងមានប្រជាជនរស់នៅច្រើនបំផុត នៃភាគខាងត្បូងប្រទេសមួយនេះ ចំពោះមុខការរាតត្បាតជំងឺ COVID-19 ដែលកាន់តែធ្ងន់ធ្ងរខ្លាំងឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

    ការបិទខ្ទប់ទីក្រុងហូជីមិញ ដែលមានប្រជាជនរស់នៅរហូតដល់ ៩លាននាក់ កាន់តែមានសភាពតឹងរ៉ឹងខ្លាំងឡើងនៅថ្ងៃចន្ទនេះ ដោយអាជ្ញាធរតម្រូវឲ្យប្រជាជនស្ថិតនៅក្នុងផ្ទះ ដោយមិនត្រូវចេញទៅមកណាដូចមុនឡើយ ខណៈករណីលើកលែងគឺមានកាន់តែតិច។ កាលពីចុងសប្តាហ៍មុននេះ ប្រជាជនបាននាំគ្នាសម្រុកទៅទិញទំំនិញពីផ្សារទំនើបនានា នៅមុនវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបន្ថែម ត្រូវបានដាក់ចេញ។

    បើតាមរូបភាពដែលត្រូវបានចែកចាយលើបណ្តាញសង្គម និងសារព័ត៌មានវៀតណាមនានា គេឃើញរថយន្តដឹកយោធា ចល័តនៅតាមដងផ្លូវក្នុងទីក្រុងហូជីមិញ និងឈរជើងនៅតាមទីតាំងសំខាន់ៗ។ កងកម្លាំងយោធាក៏បានចុះត្រួតពិនិត្យ ទីតាំងលក់ចំណីអាហារតាមដងផ្លូវ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរផងដែរ។

    គួរបញ្ជាក់ថា ការរឹតបន្តឹងវិធានការ lockdown ដោយមានយោធាចូលរួមខាងលើនេះ បានកើតមានឡើងបន្ទាប់ពីវៀតណាម មើលឃើញអត្រាឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 គ្មានសញ្ញាថមថយ។ គិតត្រឹមយប់ថ្ងៃអាទិត្យ ទី២២ ខែសីហា វៀតណាមមានករណីឆ្លង COVID-19 សរុប ៣៤៨,០៥៩ករណី ក្នុងនោះស្លាប់ ៨,២៧៧នាក់ និងជាសះស្បើយវិញ ១៤៧,៦៦៧នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ