• Manny Pacquiao វ៉ៃចាញ់ពិន្ទុ Yordenis Ugas ដាច់ក្នុងការប្រកួត ១២ទឹកពេញ (មានវីដេអូ)

    (ផារ៉ាដាយ)៖ Manny Paquiao បានប្រកួតចាញ់ពិន្ទុដាច់ក្រោមកណ្តាប់ដៃរបស់ Yordenis Ugas មកពីគុយបា ក្នុងការប្រជែងយកខ្សែក្រវាត់ WBA (super) Welterweight ធ្វើឡើងនៅសង្វៀន T-Mobile Arena សហរដ្ឋអាមេរិកនាព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។

    ការតស៊ូដល់ ១២ទឹកពេញរវាងជើងខ្លាំងទាំងពីរខាងលើនេះ កីឡាករវ័យ ៤២ឆ្នាំ Pac Man ត្រូវបានចៅក្រមទាំង ៣រូបបានផ្តល់ពិន្ទុចាញ់ដាច់ក្រោមកណ្តាប់ដៃរបស់ Ugas ដែលមានវ័យ ៣៥ឆ្នាំដោយចៅក្រមទី១ និងទី២ ផ្តល់ពិន្ទុ ១១៦-១១២ នៅពេលដែលចៅក្រមទី៣ ផ្តល់ពិន្ទុ ១១៥-១១៣ ដែលមានដូចក្នុងវីដេអូខាងក្រោមនេះ៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ