• អាហ្វហ្កានីស្ថាន៖ ក្រុមតាលីបង់បាញ់សម្លាប់សាច់ញាតិម្នាក់របស់អ្នកកាសែតធ្វើការឱ្យទូរទស្សន៍អាល្លឺម៉ង់ DW

    (ប៊ែរឡាំង)៖ ទូរទស្សន៍អាល្លឺម៉ង់ DW (Deutsche Welle) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរាយការណ៍ថាក្រុមតាលីបង់បានបាញ់សម្លាប់មនុស្សម្នាក់ដែលជា សាច់ញាតិនៃអ្នកកាសែតរបស់ខ្លួន ហើយបានបង្កឱ្យសមាជិកគ្រួសារជាច្រើននាក់ទៀតរងរបួស។

    ក្រុមតាលីបង់ត្រូវបានគេរាយការណ៍ថា បានដើរគោះទ្វារពីផ្ទះមួយទៅផ្ទះមួយដើម្បីតាមរកអ្នកសែត DW ម្នាក់ ដែលខាងទូរទស្សន៍អាល្លឺម៉ង់នេះផ្ទាល់អះអាងថា អ្នកកាសែតរូបនេះកំពុងស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់។ នៅក្នុងការតាមប្រមាញ់ ក្រុមតាលីបង់បានបាញ់ប្រហារលើសាច់ញាតិរបស់អ្នកកាសែតរូបនេះដែល DW ផ្ទាល់មិនបានបញ្ជាក់អត្តសញ្ញាណឡើយ ដោយគ្រាន់តែឱ្យដឹងថាមានសាច់ញាតិម្នាក់បានស្លាប់ ហើយសាច់ញាតិជាច្រើននាក់ បានរងរបួស និងខ្លះទៀត កំពុងរត់គេចខ្លួន។

    គួរបញ្ជាក់ថា អគ្គនាយកទូរទស្សន៍ DW លោក Peter Limbourg បានថ្កោលទោសយ៉ាងខ្លាំងចំពោះក្រុមតាលីបង់ ហើយបានអំពាវនាវឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ ចាត់វិធានការឆ្លើយតបជាបន្ទាន់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ