• ក្រុមតាលីបង់ ធានាគោរពសិទ្ធស្រ្តី ប៉ុន្តែត្រូវតែស្ថិតនៅក្រោមច្បាប់សាសនាឥស្លាម

    ក្រុមតាលីបង់ ត្រូវបានគេស្គាល់ថាជាអ្នកដែលអនុវត្តច្បាប់សាសនាតឹងរុឹងបំផុត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីពេលដែលពួកគេគ្រប់គ្រងប្រទេសនេះ កាលពីជាង ២០ឆ្នាំមុន។ ត្រលប់ទៅកាន់អតីតកាល ស្រ្តីជនជាតិអាហ្វហ្គានីស្ថាន ដែលរស់នៅក្រោមរបប តាលីបង់ ហាក់មិនមានសិទ្ធសេរីភាពគ្រប់គ្រាន់ ដូចស្រ្តីនៅប្រទេសដទៃផ្សេងទៀត។

    ក្រោយដណ្តើមបានរដ្ឋធានី កាប៊ុល ក្រុមតាលីបង់ បានធានាជូនប្រជាជនអាហ្វហ្គានីស្ថាន ថាពួកគេនឹងគោរពសិទ្ធរបស់ស្រ្តីនៅក្នុងប្រទេសនេះ។ យ៉ាងណាមិញ ក្រុមតាលីបង់ ក៏បានបញ្ជាក់ដែរថា សិទ្ធស្រ្តីនឹងត្រូវបានគោរព ប៉ុន្តែត្រូវតែស្ថិតនៅក្រុមច្បាប់ឥស្លាម Sharia។

    បើតាមរបាយការណ៏ពីអ្នកអង្កេតការអន្តរជាតិ ប្រជាជនអាហ្វហ្គានីស្ថាន ៨០ភាគរយ ត្រូវបានចាប់បង្ខំឱ្យរៀបការ។ សហគមន៍អន្តរជាតិ ព្រួយបារម្ភថារបបគ្រប់គ្រងរបស់ក្រុមតាលីបង់ នៅឆ្នាំ២០២១នេះ នឹងអាចយកច្បាប់ចាស់ៗដែលគេធ្លាប់អនុវត្តមកប្រើប្រាស់ឡើងវិញ បើទោះបីមិនទាំងស្រុង ក៏មានមួយភាគធំដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ