• គិតត្រឹមព្រឹកថ្ងៃទី២០ ខែសីហានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៩.០៦លាននាក់ ស្លាប់ជាង ១៩.៨ម៉ឺននាក់

    (កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,០៦៥,៣៨១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩៨,៧២០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

    ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

    ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៖

    * ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៩៣០,៣០០នាក់ (ស្លាប់ ១២២,៦៣៣នាក់)
    * ហ្វីលីពីន ឆ្លងចំនួន ១,៧៩១,០០៣នាក់ (ស្លាប់ ៣០,៨៨១នាក់)
    * ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៤៨៩,៤៦០នាក់ (ស្លាប់ ១៣,៤៨០នាក់)
    * ថៃ ឆ្លងចំនួន ១,០០៩,៧១០នាក់ (ស្លាប់ ៨,៨២៦នាក់)
    * មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៦៥,៧៥៩នាក់ (ស្លាប់ ១៣,៩៤៥នាក់)
    * វៀតណាម ឆ្លងចំនួន ៣១២ ,៦១១នាក់ (ស្លាប់ ៧,១៥០នាក់)
    * កម្ពុជា ឆ្លងចំនួន ៨៧,៧២៣នាក់ (ស្លាប់ ១,៧៤៧នាក់)
    * សិង្ហបុរី ឆ្លងចំនួន ៦៦,៣៦៦នាក់ (ស្លាប់ ៤៦នាក់)
    * ទ្បាវ ឆ្លងចំនួន ១១,៣១៣នាក់ (ស្លាប់ ៩នាក់)
    * ព្រុយណេ ឆ្លងចំនួន ១,១៣៦នាក់ (ស្លាប់ ៣នាក់)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ