• របាំបុរាណខ្មែរ បង្ហាញវត្តមាន ក្នុងកម្មវិធី «Festival International de Lacoste» នៅប្រទេសបារាំង

    (បារាំង)៖ ពិតជាមានមោទនភាពក្នុងនាមកុលបុត្រ កុលធីតាខ្មែរ ដែលរបាំបុរាណខ្មែរបន្សល់ទុកពីដូនតា ត្រូវបានសម្តែង ក៏ដូចជាបង្ហាញនៅលើឆាកអន្តរជាតិ នៃកម្មវិធី «Festival International de Lacoste» នៅប្រទេសបារាំង។ កម្មវិធីសម្តែងរបាំបុរាណខ្មែរនេះ គឺមានការអញ្ជើញចូលរួមដោយផ្ទាល់ ពីសំណាក់លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា។

    យោងតាមផេកផ្លូវការបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញចូលរួមក្នុងកម្មវិធី Festival International de Lacoste នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នៅ Avignon នាប្រទេសបារាំង ក្នុងនោះក៏មានការចូលរួម ពីលោកឯកអគ្គរាជទូត កេត សុផាន់ និង លោក ប៊ុង សុវត្ថិ ផងដែរ។

    គួរជម្រាបថា នៅក្នុងកម្មវិធីនេះ មានការសមែ្តងនូវផ្ទាំងទស្សនីយភាពរបាំក្បាច់បុរាណខ្មែរ ដើម្បីបង្ហាញអត្តសញ្ញាណរបស់ជាតិ ទៅកាន់ពិភពលោក និងទស្សនិកជន ដែលបានចូលរួមទស្សនាដោយផ្ទាល់។ ក្នុងឱកាសនោះ លោកស្រី ភឿង សកុណា ក៏បានថ្លែងកោតសរសើរចំពោះក្រុមការងារ ដែលបានចូលរួមចំណែក ដូចជាសមាគមសិល្បៈវប្បធម៌ខ្មែរ (ACK), សមាគម PADOUMA, ក្រុមឱសថស្ថាន NEXTYPHARM, សិល្បករ ព្រមទាំងមាតាបិតា ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្សព្វផ្សាយនូវវប្បធម៌របស់ខ្មែរ ឲ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ