• ក្រុមតាលីបង់ ប្រាប់ពលរដ្ឋដែលកំពុងរងចាំការហោះហើរ ចេញពីប្រទេស ឲ្យត្រឡប់ទៅផ្ទះវិញ

    ក្រុមតាលីបង់ តឿនឱ្យពលរដ្ឋអាហ្វហ្គានីស្ថាន ដែលកំពុងប្រមូលផ្តុំ នៅអាកាសយានដ្ឋានកាប៊ុល ដើម្បីចាកចេញពីប្រទេស ឲ្យត្រឡប់ទៅផ្ទះវិញ។ នេះបើតាមសារព័ត៌មាន រ៉យទ័រ នាថ្ងៃទី ១៩ សីហា ឆ្នាំ២០២១។

    បន្ទាប់ពីមានភាពវឹកវរ អស់ជាច្រើនថ្ងៃ នៃការចូលកាន់កាប់ របស់ក្រុមតាលីបង់ នៅក្នុងប្រទេស ពលរដ្ឋអាហ្វហ្គានីស្ថាន បានសម្រេចចាកចេញ ដោយបារម្ភពីសុវត្ថិភាព ចំពោះមុខ ក៏ដូចជាគ្រោះថ្នាក់ ដែលមិនដឹងថានឹងកើតមាននៅពេលណាមួយ បន្ទាប់ពីក្រុមតាលីបង់ បានចូលមកកាន់កាប់ផុយៗ ដោយគ្មានការឲ្យដឹងជាមុន។ យ៉ាងណា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមតាលីបង់ បានតឿនឲ្យពលរដ្ឋ ដែលកំពុងរង់ចាំនៅខាងក្រៅ អាកាសយានដ្ឋានទីក្រុងកាប៊ុល ក្នុងក្តីសង្ឃឹមថានឹងភៀសខ្លួនចេញពីប្រទេស ឲ្យត្រលប់ទៅផ្ទះវិញ ដោយនិយាយថា៖ «ពួកគេមិនចង់ធ្វើបាបនរណាម្នាក់ឡើយ។»

    តាមរយៈសាក្សីម្នាក់ (មិនបញ្ចេញអត្តសញ្ញាណ) បាននិយាយថា បន្ទាប់ពី១ថ្ងៃ នៃការចូលកាន់កាប់របស់ក្រុមតាលីបង់ ពួកគេបានសម្លាប់មនុស្ស ៣នាក់ រួចទៅហើយ។

    វត្តមាននៃក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កការភ័យខ្លាច និងការភ្ញាក់ផ្អើលដល់ពលរដ្ឋ ក្នុងប្រទេសមិនតិចនោះទេ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ