• ជប៉ុន បំបែកកំណត់ត្រាថ្មី ជាមួយការរកឃើញអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃជាង «២៥,០០០ករណី» ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន

    (តូក្យូ)៖ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃរបស់ប្រទេសជប៉ុនបានលោតលើសពី ២៥,០០០ករណីជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីមានឆ្លងរីករាលដាលនៃជំងឺរាតត្បាតនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។

    ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន ៥,៥៣៤ករណីត្រូវបានបញ្ជាក់ក្នុងទីក្រុងតូក្យូ ដែលជាតួលេខខ្ពស់បំផុតមួយដែរ សម្រាប់រាជធានីជប៉ុនមួយនេះ។

    គួរបញ្ជាក់ថា ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃ នៅក្នុងប្រទេសជប៉ុនកើនលើសពី ២៣,០០០ករណីជាលើកដំបូងកាលពីថ្ងៃពុធ ដោយលើសពីកំណត់ត្រាមុន ដែលមានចំនួន ២០,៣៦១ករណីកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។

    លោក Shigeru Omi ទីប្រឹក្សាជាន់ខ្ពស់នៃជំងឺកូវីដ១៩ របស់ប្រទេសជប៉ុនបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនករណីថ្មីពិតប្រាកដអាចខ្ពស់ជាងតួលេខដែលបានរាយការណ៍ ចាប់តាំងពីសមត្ថភាពតេស្តរបស់ប្រទេស មិនអាចឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ