• WHO កោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ថ្លែងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំស្វះស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ។

    ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសអញ្ជើញរួមដំណើរជាមួយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ចុះសួរសុខទុក និងផ្ដល់អំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនលោកតា លោកយាយ អាយុចាប់ពី១០០ឡើងទៅ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅខេត្ដត្បួងឃ្មុំ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។

    ជាមួយគ្នានោះ លោកស្រី លី អាយឡាន បានបញ្ជាក់ថា «ជាការពិតណាស់ មកទល់ពេលនេះប្រជាពលរដ្ឋកម្ពុជា ជាង៩លាននាក់ហើយដែលទទួលបានការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ប៉ុន្ដែអ្វីដែលជាការកក់សម្គាល់ជាងនេះទៅទៀត របស់អង្គការសុខភាពពិភពលោក គឺការដែលប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសក្រុមប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ ឬជនមានហានិភ័យខ្ពស់ ពួកគាត់បានទទួលបានវ៉ាក់សាំងកូវីដ១៩គ្រប់ៗគ្នា ហើយក្នុងថ្ងៃនេះ ខ្ញុំបានចុះមកឃើញដោយផ្ទាល់ទៀត នាងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយណាស់»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ