• ការប្រឡងក្របខណ្ឌរដ្ឋគ្រប់ក្រសួងឆ្នាំ ២០២២ ត្រូវផ្អាកហើយ លើកលែងតែក្រសួងសុខាភិបាល

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបជូនដល់ឯកឧត្តមរដ្ឋមន្ត្រី ជ្រាបថា ការជ្រើសរើស ក្របខ័ណ្ឌមន្ត្រីថ្មី គ្រប់ក្រសួង-ស្ថាប័ន ក្នុងឆ្នាំ២០២២ ត្រូវផ្អាក លើកលែងតែ ក្របខណ្ឌក្រសួងសុខាភិបាលប៉ុណ្ណោះ។

    ដោយសារការអូសបន្ទាយនៃវិបត្តិជំងឺកូវីដ-១៩ ពិសេស ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភះ និងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ ចុះថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២១ លើលិខិតលេខ ៥៧៨៧ សហវអថ ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេច ផ្អាកការជ្រើសរើស ក្របខ័ណ្ឌមន្ត្រីថ្មីគ្រប់ក្រសួង-ស្ថាប័ន រួមទាំងគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកលែងតែក្រសួងសុខាភិបាល សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ។សូមបងប្អូន ក៏ដូចជាបុគ្គលិក សិស្សនិស្សិត ដែលមានបំណងប្រឡងចូលក្របខណ្ឌ ទទួលជ្រាបនូវដំណឹងនេះ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ