• Facebook, Instagram បន្តហាមឃាត់នូវរាល់មាតិកាទាំងអស់ ដែលជាប់ទាក់ទងនឹងក្រុមតាលីបង់

    (កាប៊ុល)៖ ក្រុមហ៊ុន Facebook និង Instagram បានបញ្ជាក់ថា ខ្លួននឹងបន្តហាមឃាត់នូវរាល់មាតិកាទាំងអស់របស់ក្រុមតាលីបង់ ពីវេទិការបស់ខ្លួន ដោយចាត់ទុកថាក្រុមមួយនេះ ជាអង្គការភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC និង Fox News ចេញផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

    ក្រុមហ៊ុន Facebook បាននិយាយទៀតថា ខ្លួនមានក្រុមអ្នកជំនាញជនជាតិអាហ្វហ្គានីស្ថាន ដែលកំពុងខិតខំប្រឹងប្រែងតាមដានត្រួតពិនិត្យ និងលុបចោលនូវរាល់មាតិកាដែលមានជាប់ទាក់ទងនឹងក្រុមនេះ។

    អ្នកនាំពាក្យហ្វេសប៊ុកបានប្រាប់ BBC ថា «ក្រុមតាលីបង់ត្រូវបានដាក់ទណ្ឌកម្មថា ជាអង្គការភេរវកម្ម ក្រោមច្បាប់របស់សហរដ្ឋអាមេរិក ហើយយើងបានហាមឃាត់ពួកគេមិនឲ្យប្រើប្រាស់សេវាកម្មរបស់ពួកយើង ក្រោមគោលនយោបាយរបស់ក្រុមហ៊ុនយើង។ នេះមានន័យថា យើងនឹងលុបចោលនូវរាល់គណនីណា ដែលការពារក្រុមតាលីបង់ ឬការសរសើរ ឬរគាំទ្រ ឬមួយតំណាងឱ្យពួកគេ»។

    ទន្ទឹមនឹងនោះ ក្រុមហ៊ុនយក្សមួយនេះបានគូសបញ្ជាក់ទៀតថា ខ្លួនមិនធ្វើការសម្រេចចិត្តណាមួយ ជុំវិញការទទួលស្គាល់រដ្ឋាភិបាលជាតិទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើតាមសិទ្ធិអំណាចរបស់សហគមន៍អន្តរជាតិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ