• ចក្រភពអង់គ្លេស ប្រកាសទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ២០,០០០នាក់

    (កាប៊ុល)៖ ប្រជាជនអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់នឹងទទួលបានសិទ្ធិជ្រកកោនស្របច្បាប់ក្នុងនាមជាជនភៀសខ្លួន នៅចក្រភពអង់គ្លេស បន្ទាប់ពីក្រុមតាលីបង់ត្រឡប់ មកកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១។

    ការប្រកាសទទួលយកជនភៀសខ្លួនខាងលើធ្វើឡើងក្រោមផែនការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនអាហ្វហ្កានីស្ថានងាយរងគ្រោះបំផុត របស់លោកនាយករដ្ឋមន្ត្រី អង់គ្លេស បូរីស ចនសុន។ បើតាមផែនការនេះ ចក្រភពអង់គ្លេសនឹងទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថាន ២០,០០០នាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយ ជនភៀសខ្លួន ៥,០០០នាក់ ក្នុងនោះមានស្ត្រី, ក្មេងស្រី និងអ្នកងាយរងគ្រោះបំផុតនឹងត្រូវបានអនុញ្ញាតឱ្យតាំងទីលំនៅក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំដំបូង (ឆ្នាំ២០២១នេះ) នៃផែនការរបស់លោក ចនសុន។

    តែទោះជាបែបនេះក្ដី ក្រុមអ្នករិះគន់បានរិះគន់ផែនការរបស់លោក ចនសុន ដោយពួកគេអះអាងថាមិនទាន់គ្រប់គ្រាន់ឡើយ ហើយអង់គ្លេសទទួលយកជនភៀសខ្លួន អាហ្វហ្កានីស្ថានច្រើនជាងនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ