• NATO ដាក់កំហុសលើមេដឹកនាំអាហ្វហ្គានីស្ថានចំពោះ «សោកនាដកម្ម» ដែលកំពុងកើនឡើងនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីតាលីបង់បានគ្រប់គ្រងប្រទេស

    (កាប៊ុល)៖ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយនៅថ្ងៃអង្គារនេះថា សម្ព័ន្ធមិត្តមានការភ្ញាក់ផ្អើលចំពោះល្បឿន នៃជ័យជម្នះរបស់តាលីបង់នៅអាហ្វហ្គានីស្ថាន ប៉ុន្តែបានស្តីបន្ទោស លើមេដឹកនាំអាហ្វហ្គានីស្ថានចំពោះ «សោកនាដកម្ម» នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។

    លោកបានមានប្រសាសន៍ថា «នៅទីបំផុតភាពជាអ្នកដឹកនាំនយោបាយអាហ្វហ្គានីស្ថានបរាជ័យក្នុងការក្រោកឈរប្រឆាំងពួកតាលីបង់ និងការសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីដែលប្រជាជនអាហ្វហ្គានីស្ថានចង់បាន»។

    អគ្គលេខាធិការអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ថា «ការបរាជ័យរបស់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាននេះ បាននាំឱ្យមានសោកនាដកម្មដែលយើងកំពុងឃើញនៅថ្ងៃនេះ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ