• រង្វង់មូលខេត្តស្វាយរៀង អាយុកាលរាប់ឆ្នាំ ត្រូវរថយន្តមួយគ្រឿងបុកកិនខ្ទេចហ្មត់ដល់ដី

    គួរឱ្យសោកស្ដាយ រង្វង់មូលនាគព័ន្ធ ជាសមិទ្ធផលរាប់ឆ្នាំ និងតំណាងឱ្យខេត្តស្វាយរៀង ត្រូវបានខ្ទេចខ្ទីគ្មានសល់រូបរាង ក្រោយពីរថយន្តសណ្ដោងកុងតឺន័រមួយគ្រឿង បើកមិនប្រយ័ត្នទៅបុកកិនពីលើ កាលពីយប់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ នេះ ។ នេះបើតាមការបង្ហោះរបស់ប្រជាពលរដ្ឋម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ ល្បង យ៉ាន ។

    យ៉ាងណាមិញហេតុការណ៍លម្អិត នាំឱ្យករណីបង្កគ្រោះថ្នាក់ នាំឱ្យខូចខាតសម្បត្តិសាធារណៈនេះ នៅមិនទាន់ មានការបញ្ជាក់លម្អិតនៅឡើយនោះទេ ។ ប៉ុន្តែបើយោងតាមសម្ដីរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់រង្វង់មូលនោះបានលើកឡើងថា ជានិច្ចកាលពួកគាត់តែងឃើញរថយន្តបើកលឿនៗនៅទីនោះ និងតែងបុកជារឿយៗ ប៉ុន្តែមិនមានការខូចខាតធ្ងន់ធ្ងរ ទើបតែលើកនេះ គឺបុកខ្ទេចដល់ដីគ្មានសល់រូបរាងតែម្ដង ។ ការខូចខាតសមិទ្ធផលមួយនេះ បានធ្វើឱ្យប្រជាពលរដ្ឋខេត្តស្វាយរៀងមានការសោកស្ដាយជាខ្លាំង និងសូមឱ្យអ្នកបង្កមកទទួលខុសត្រូវតាមផ្លូវច្បាប់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ