• មន្ទីរពេទ្យ ២កន្លែងនៅភ្នំពេញ បើកចាក់វ៉ាក់សាំងកូវីដជាប្រចាំ សម្រាប់អ្នកមិនទាន់បានចាក់

    ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីជូនដំណឹង នៅថ្ងៃទី១៤ សីហា ២០២១នេះ ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩អាចទៅចាក់បានរាល់ថ្ងៃនៅមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សម្រាប់បងប្អូនជនជាតិខ្មែរគ្រប់រូប រួមទាំងពលករ និងជនបរទេស ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងពលកវមានអាយុចាប់ពី១៨ឆ្នាំឡើង ទាំងអស់ ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមអញ្ជើញរួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ឱ្យបានគ្រប់គ្នា ស្របពេលជាមួយរដ្ឋបាលរាជធានី-ខេត្ត កំពុងតែបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ