• សម្ដេចបញ្ជាក់មូលហេតុច្បាស់ៗ រឿងពេទ្យឯកជនតេស្តកូវីដថ្លៃម្ល៉េះ

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានបញ្ជាក់អំពីមូលហេតុ ដែលមន្ទីរពេទ្យឯកជនធ្វើតេស្តរកកូវីដ-១៩ ក្នុងតម្លៃថ្លៃម្ល៉េះ ? តាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន បានឆ្លើយតបថា៖ «ខ្ញុំក៏បានសួររឿងនេះដែរ។ ចម្លើយត្រឡប់មកវិញ គឺផ្នែកឯកជនមិនមែនគិតតែឧបករណ៍ធ្វើតេស្តទេគឺគិតទាំងតម្លៃខោអាវពេទ្យដែលពាក់សម្រាប់ធ្វើតេស្តផងដែរ។ ចម្លើយនេះសមហេតុសមផលព្រោះពេលធ្វើតេស្តត្រូវពាក់ខោអាវពេទ្យដើម្បីការពារខ្លួនរបស់គ្រូពេទ្យ។ ប្រសិនយល់ថាពេទ្យឯកជនថ្លៃសូមទៅយកសំណាកធ្វើតេស្តនៅកន្លែងរដ្ឋរៀបចំ»។

    សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់បែបនេះ ធ្វើឡើងកាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២១ នៅពេលដែលមានពលរដ្ឋម្នាក់បានចូលទៅ Comment សួរនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច នៅពីក្រោមវីដេអូមួយថា៖ «ខ្ញុំសុំសួរសម្តេចមួយ ពេទ្យឯកជនធ្វើតេះកូវីដអីក៏ថ្លៃម្ល៉េះជួយបកស្រាយផង» ។

    ដូច្នេះនេះជាការបញ្ជាក់យ៉ាងច្បាស់ហើយ ជុំវិញតម្លៃធ្វើតេស្តសម្រាប់មន្ទីរពេទ្យឯកជន ។ ដូច្នេះសម្រាប់ប្រជាពលរដ្ឋដែលមិនចង់អស់កម្រៃសេវាលើការធ្វើតេស្តនេះ គឺអាចទៅកាន់កន្លែងដែលរដ្ឋាភិបាលបានរៀបចំ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ