• សូមប្រុងប្រយ័ត្ន! ប្រទះឃើញតោ រួចចេញពីវីឡាកឺៗ នៅបឹងកេងកង ដើរឆ្លេរឆ្លារតាមផ្លូវសាធារណៈ

    សត្វតោមួយក្បាលដែលជនជាតិចិន យកធ្វើជាសត្វចិញ្ចឹម បានរួចចេញពីផ្ទះវីឡានៅ ម្តុំបឹងកេងកង។ សត្វតោ ឈ្មោះ Hei Man ត្រូវបានពលរដ្ឋប្រទះឃើញដើរនៅតាមផ្លូវលេខ ៣០៦ ម្តុំបឹងកេងកង មិនឆ្ងាយប៉ុន្មានពីផ្ទះរបស់ម្ចាស់វានោះទេ។ បើតាមការសនិ្នដ្ឋានសត្វតោនេះ ទំនងជាលួចចេញមកក្រៅតាមច្រកណាមួយមិនខាន។

    តាមរូបភាពបង្ហោះនៅលើប្រព័ន្ធបណ្តាញសង្គម Twitter បានបង្ហាញថា សត្វតោរបស់ជនជាតិចិននោះ ត្រូវបានម្ចាស់ចាប់យកចោលទៅក្នុងផ្ទះវីឡានៅបឹងកេងកង វិញហើយ បន្ទាប់ពីរួចចេញមកក្រៅ។ មិនមានព័ត៌មានណាមួយបញ្ជាក់ថា សត្វតោនេះ បានបង្កគ្រោះថ្នាក់ទៅលើប្រជាជនណាម្នាក់នោះទេ ក្រោយពេលដែលរួចចេញពីផ្ទះ មកផ្លូវសាធារណៈ។

    យ៉ាងណាមិញ កន្លងមកពេលដែលរដ្ឋាភិបាលបានអនុញ្ញាតិឱ្យម្ចាស់ជនជាតិចិន នាំសត្វតោ ពីសួនសត្វភ្នំតាម៉ៅ ត្រលប់ទៅនៅផ្ទះវីឡាវិញ គឺម្ចាស់ជនជាតិចិន បានធ្វើកិច្ចសន្យាមិនឱ្យសត្វតោនេះ បង្កការភ័យខ្លាចដល់អ្នករស់នៅជុំវិញ និងត្រូវធ្វើទ្រុងមួយរឹងមាំសម្រាប់ដាក់សត្វតោនេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ