• ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅប្រទេសហៃទី កើនដល់ ៧២៤នាក់

    (ហៃទី)៖ អាជ្ញាធរនៃប្រទេសហៃទីបានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ កាលពីថ្ងៃសៅរ៍ម្សិលមិញ បានកើនដល់ ៧២៤នាក់ ខណៈច្រើនជាង ១,៨០០នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ១៥ ខែសីហា ឆ្នាំ២០២១។

    បើតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិកបាតុភូតរញ្ជួយផែនដីខាងលើ បានកើតឡើងនៅតំបន់ភាគនិរតីប្រទេសហៃទីដោយចំណុច រំញ័ររបស់វា ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រ ពីក្រុងឈ្មោះថា ប៉េទីតត្រូ ដឺនីពប៉េស (Petit Trou de Nippes) នៅជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដីផ្ទាល់តែម្តង ដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់។

    មកទល់ពេលនេះ អាជ្ញាធរហៃទីកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេនៅឡើយ ស្របពេលផ្ទះយ៉ាងហោច ៩៤៩ខ្នង ព្រមទាំងជាអគារជាច្រើនទៀត រងការបំផ្លិចបំផ្លាញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ