• ប្រជាជនជប៉ុនរាប់ម៉ឺននាក់ត្រូវជម្លៀស ខណៈភ្លៀងធ្លាក់យ៉ាងគំហុក វាយប្រហារខេត្តភាគខាងលិច

    (តូក្យូ)៖ ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) នៅថ្ងៃសុក្រនេះបានប្រកាសថា ភ្លៀងធ្លាក់យ៉ាងគំហុកបាននិងកំពុងវាយប្រហារ ខេត្តស្ថិតនៅភាគខាងលិចប្រទេស ដែលនឹងបង្កជាគ្រោះទឹកជំនន់ ព្រមទាំងការបាក់ដីផងដែរ។ ហេតុដូច្នេះប្រជាជនរាប់ម៉ឺននាក់ ត្រូវបានបង្គាប់ឲ្យជម្លៀសទៅរកទីកន្លែងសុវត្ថិភាព។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។

    អាជ្ញាធរជប៉ុនបានគូសបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងសន្ធប់បានចាប់ផ្តើមកើតមានឡើង នៅថ្ងៃសុក្រនេះតែម្តង ហើយវានឹងបន្តអូសបន្លាយប្រមាណពីរទៅបីថ្ងៃទៀត ហើយតំបន់ភាគខាងជើង និងភាគខាងត្បូងជប៉ុន ក៏នឹងទទួលរងឥទ្ធិពលនេះផងដែរ។ JMA បានប្រកាសអាសន្នទុកជាមុន និងបង្គាប់ឲ្យប្រជាជនជម្លៀស ដោយសារតែខ្លួនបានព្យាកររួចហើយថា គ្រោះមហន្តរាយអាក្រក់ៗផ្សេងទៀតនឹងកើតមានឡើង។

    គួរបញ្ជាក់ថា ខេត្ត ហ៊ីរ៉ូស៊ីម៉ា (Hiroshima) របស់ជប៉ុន បានរងការវាយប្រហារដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈប្រជាជនសរុបជិត ៧០,០០០នាក់ ត្រូវបានបង្គាប់ឲ្យជម្លៀស ទៅរកទីកន្លែងមានសុវត្ថិភាព។ ការបង្គាប់ឲ្យជម្លៀសត្រូវបានធ្វើឡើង ក្រោយពីអាជ្ញាធរបានពិនិត្យឃើញថា កម្រិតទឹកនៅតាមដងទន្លេចំនួន ៣ នៃខេត្ត Hiroshima និងខេត្ត គូម៉ាម៉ូតុ (Kumamoto) ដែលនៅជាប់គ្នាបានកើនឡើង លើសពីកម្រិតប្រកាសអាសន្ន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ