• Samsung ប្រកាសបង្ហាញចក្ខុវិស័យថ្មី ដោយប្រើប្រាស់ «វត្ថុធាតុដើមកែច្នៃឡើងវិញ» ដើម្បីផលិតគ្រប់ទូរស័ព្ទទាំងអស់នៅឆ្នាំ២០២៥

    (សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញបាន (Recycled material) ក្នុងការផលិតទូរស័ព្ទចល័តថ្មីៗនៅឆ្នាំ ២០២៥ ដែលវាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានឱ្យមកនៅត្រឹមតិចតួចបំផុត។

    យោងតាមសារព័័ត៌មាន The Korea Times នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា «Galaxy for the Planet» គឺជាប្រធានបទថ្មីរបស់ Samsung និងជាចក្ខុវិស័យប្រកប ដោយនិរន្តរភាពថ្មី ដោយវាត្រូវបានក្រុមហ៊ុនមួយនេះប្រកាសបង្ហាញជាផ្លូវការ នៅដើមសប្ដាហ៍នេះក្រុមហ៊ុនព្រឹត្តិការប្រកាសបង្ហាញស្មាតហ្វូនអេក្រង់បត់។

    ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញពីចក្ខុវិស័យប្រកប ដោយនិរន្តរភាពថ្មីនេះថា ជំហានដំបូងគឺក្រុមហ៊ុននឹងចាប់ផ្ដើមប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញបានក្នុងការផលិតទូរស័ព្ទ និងជំហានទី២គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងការវេចខ្ចប់ផលិតផល ដែលតាមផែនការគឺនឹងធ្វើវាឱ្យបាននៅឆ្នាំ២០២៥។

    ដើម្បីសម្រេចបានគោលដៅនេះ ក្រុមហ៊ុន Samsung បានប្រកាសថានៅពេលនេះខ្លួនកំពុងតែវិនិយោគទៅលើវត្ថុធាតុដើមថ្មីៗ និងដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីយកមកផលិតចេញជាផលិតផលថ្មីៗ និងជាពិសេសនៅពេលនេះផងដែរ គឺក្រុមហ៊ុន នឹង ចាប់ផ្ដើម សហការជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីធ្វើការងារនៅគម្រោងសង្គ្រោះផែនដីមួយនេះ។

    ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Samsung ក៏មានផែនការកាត់បន្ថយកម្រិតនៃការប្រើប្រាស់ថាមពលសាកថ្មស្មាតហ្វូនមកនៅក្រោម ០.០០៥វ៉ាត់នៅឆ្នាំ ២០២៥ និងមានផែនការកាត់បន្ថយរហូតដល់ក្រោម ០.០០២វ៉ាត់នៅពេលអនាគត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ