• កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៤ ឯវៀតណាមនៅលេខរៀងមួយនេះ ជាប្រទេសរួសរាយរាក់ទាក់បំផុតលើពិភពលោក

    អបអរសាទរ ការបង្ហាញស្នាមញញឹមដោយស្មោះត្រង់ របស់ពលរដ្ឋកម្ពុជា បានធ្វើឲ្យពិភពលោកទទួលស្គាល់ និងបានជាប់ជ័យលេភីចំណាត់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសមានភាពរួសរាយ ទាំង១០លើពិភពលោក តាមការស្ទាបស្ទង់មតិរបស់ Expat Insider ធ្វើឡើងដោយគេហទំព័រ InterNations។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាំងកក (Royal Embassy of Cambodia in Bangkok) នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ។

    ប្រទេសទាំង១០ ដែលមានភាពរួសរាយបំផុត លើពិភពលោករួមមាន៖

    ទី១. PORTUGAL

    ទី២. TAIWAN

    ទី៣. MEXICO

    ទី៤. CAMBODIA

    ទី៥. BAHRAIN

    ទី៦. COSTA RICA

    ទី៧. OMAN

    ទី៨. COLUMBIA

    ទី៩. VIETNAM

    ទី១០. CANADDA

    ប្រភពដដែលបន្តថា បន្ទាប់ពីកម្ពុជាអាក់ខានចូលរួមកម្មវិធីនេះរយៈពេលបីឆ្នាំចុងក្រោយ កម្ពុជាដែលបង្ហាញវត្តមានគួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំ២០១៧ ស្ទើរតែគ្រប់ជនបរទេស (៩៦%) វាយតម្លៃពីភាពស្និទ្ធស្នាលទូទៅលក្ខណៈវិជ្ជមាន ច្រើនជាងមធ្យមភាគសាកល (៧០%)។

    ក្នុងចំណោម ១០នាក់ មានអ្នកឆ្លើយច្រើនជាង ៨នាក់ ចាត់ទុកប្រជាជនតំបន់ មានភាពស្វាគមន៍ (៨៥%) ហើយ ៨៣% យល់ស្របការតាំងលំនៅដ្ឋាននៅកម្ពុជាមានភាពងាយស្រួល ខណៈជនបរទេស ៣៩% និយាយថាពួកគេមានអារម្មណ៍ដូចនៅប្រទេសកំណើតពួកគេដែរ ។

    សូមជម្រាបថា ពលរដ្ឋកម្ពុជាគ្រប់លំដាប់ថ្នាក់ មិនថាថ្នាក់ដឹកនាំ ឬពលរដ្ឋទូទៅនោះទេ​តែងបង្ហាញស្នាមញញឹម ទទួលស្វាគមន៍ រាក់ទាក់ដោយចិត្តស្មោះត្រង់បំផុត ដល់គ្រប់ជាតិសាសន៍ទាំងអស់ ដែលចូលមកកាន់ទឹកដីកម្ពុជា ។

    នេះមិនមែនតែបច្ចុប្បន្នតែ ស្នាមញញឹមរាក់ទាក់មួយនេះ កម្ពុជាមានតាំងពីរាប់រយពាន់ឆ្នាំមកហើយ ជាក់ស្ដែងគឺ ប្រាង្គប្រាសាទបាយ័ន ព្រះព្រហ្មមុខ៤ ដែលព្រះអង្គ​មាន​ទឹកមុខ​ញញឹម​ប្រឹម​ប្រិ​យ៍ បែរមុខ​មករក​គ្រប់គ្នា ឃើញហាក់បីដូចជា​ចង់​រង់ចាំ​ភ្ញៀវ​យ៉ាង​រាក់ទាក់ មើល​ពី​ខាង​ណា​ក៏​ដូច​ខាង​ណា ឃើញ​ស្នាមញញឹម ពព្រាយ ញញឹមស្វាគមន៍ជានិច្ច នាំ​ឲ្យ​យើង​សប្បាយរីករាយ​នឹង​កោត​ស្ងប់​ស្ងែ​ងបំផុត នឹងបន្តបង្ហាញដល់ពិភពលោកថា ស្នាមញញឹមនៃពលរដ្ឋកម្ពុជាគឺរឹងមាំ និងយូរអង្វែងតទៅ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ