• ចេញផ្លូវការ! Galaxy Z Flip 3 អេក្រង់មុខធំជាងមុន ស៊ុមតួខ្លួនកាន់តែរឹង និងការពារពីជ្រាបទឹកបាន

    Samsung បានប្រកាសចេញ Galaxy Z Flip3 ស្មាតហ្វូនអេក្រង់បត់ពាក់កណ្ដាលតួខ្លួនជំនាន់ទី២ ជាផ្លូវការ នាព្រឹត្តិការណ៍ Galaxy Unpacked កាលពីយប់មិញនេះ ដោយនាំមកនូវការអាប់ឌែតមួយចំនួនគួរឱ្យចាប់អារម្មណ៍ ដូចជាអក្រង់ខាងក្រៅធំជាងមុន ស៊ុមតួខ្លួនខាងក្រៅធ្វើពីសារធាតុធាតុអាលុយមីញ៉ូមអាម៉រ (Armor Aluminum) មានភាពរឹងមាំ ធុននឹងសឹកជាងមុន រួមទាំងបានបំពាក់មុខងារការពារទឹកនិងធូលី IPX8 rating ដែលមិនធ្លាប់មានលើជំនាន់មុនផងដែរ។

    ស្មាតហ្វូនដែលមានរៀងដូចប្រអប់ម្សៅនេះ នៅរក្សាអេក្រង់ខាងក្នុងទំហំ ៦,៧អ៊ិញ ជាប្រភេទ Dynamic AMOLED មានកម្រិតបង្ហាញ Full HD+ និងគាំទ្រ Adaptive Refresh Rate 120Hz ផងដែរ។ ចំណែកឯអេក្រង់ខាងក្រៅ សម្រាប់មើលសារដំណឹងផ្សេងៗ ក៏ដូចជាការថតរូប និងដំណើរការជាមួយកម្មវិធីជាច្រើននោះ វាមានទំហំ ១,៩អ៊ិញ និងគាំទ្រ refresh rate 60Hz។

    Galaxy Z Flip3 មានកាមេរ៉ាក្រោយចំនួន២គ្រាប់ ដោយលែនដើមទំហំ 12MP មាន OIS និងមួយគ្រាប់ទៀត ជាលែន Ultrawide ទំហំ 12MP។ រីឯលែន Selfie មួយគ្រាប់ទម្លុះអេក្រង់នៅខាងក្នុង វាមានទំហំ 10MP។

    ស្មាតហ្វូននេះ បំពាក់ដោយបន្ទះឈីប Snapdragon 888 ប្រើសេវា 5G មាន RAM 8GB និងទំហំផ្ទុក 128GB/256GB។ គ្រឿងក្នុងបន្ថែមទៀត វាបំពាក់ដោយថាមពលថ្ម 3300mAh គាំទ្រល្បឿនសាក កម្លាំង ១៥វ៉ាត់។

    Samsung បានធ្វើឱ្យទូរសព្ទនេះខ្លីជាងមុន ១,៣មីលីម៉ែត្រ តូចជាងមុន ១,៤ មីល្លីម៉ែត្រ និងស្តើងជាងមុន ០,៣មីលីម៉ែត្រ ខណៈទម្ងន់របស់វាក៏ស្រាល ត្រឹម ១៨៣ក្រាម តែប៉ុណ្ណោះ ។

    Samsung ដាក់លក់វាដោយមានជម្រើស៤ពណ៌ គឺពណ៌មាស បៃតង ស្វាយ និងខ្មៅ ដោយឡែកនៅមានជម្រើស ៣ពណ៌ទៀតដែលនឹងលក់ជាពិសេសគឺ ពណ៌ស ប្រាក់ និងផ្កាឈូក។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៩៩៩ដុល្លារ ឡើងទៅ (តម្លៃទីផ្សារស្រុកក្រៅ)។ ដោយឡែកអ្នកប្រើអាចកម្មង់ទិញចាប់ពីពេលនេះតទៅ រីឯថ្ងៃដាក់លក់ គឺថ្ងៃទី២៧ ខែសីហា ខាងមុខនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ