• Messi៖ «ក្តីសុបិនធំរបស់ខ្ញុំ គឺចង់ឈ្នះពាន Champions League ជាមួយ Paris »

    (ប៉ារីស)៖ Lionel Messi ដែលទើបចុះកិច្ចសន្យា ២ឆ្នាំលេងឲ្យក្លិបថ្មី Paris Saint-Germain នោះ គឺចង់ឈ្នះពានរង្វាន់ធំប្រចាំទ្វីបអឺរ៉ុបជាមួយក្លិបអ្នកមានបារាំងខាងលើនេះ។

    កីឡាករវ័យ ៣៤ឆ្នាំសញ្ជាតិអាហ្សង់ទីន Messi បានថ្លែងក្នុងសន្និសីទ ក្រោយចុះកិច្ចសន្យាថា «គោលដៅ និងសុបិនរបស់ខ្ញុំមកកាន់ទីនេះ គឺចង់ឈ្នះពាន UEFA Champions League ជាមួយ PSG»។

    Messi បានសម្រេចចិត្តចាកចោលទ្រនំចាស់ FC Barcelona គេធ្លាប់លេងតាំងពីអាយុ ១៣ឆ្នាំក្នុងនាមជាអ្នកស៊ុតបាន ៦៧២គ្រាប់ ពីការចូលលេងបាន ៧៧៨ប្រកួតក្នុងក្លិបអេស្ប៉ាញច្រើនជាងគេ ជាមួយនឹងការឈ្នះ Champions League បាន ៤ដងផងដែរ និងឈ្នះចុងក្រោយនៅឆ្នាំ២០១៥ ស្របពេលដែល PSG ពុំធ្លាប់ឈ្នះពានធំខាងលើនោះម្តងនៅឡើយទេ បានត្រឹមតែរងជើងឯកម្តងកាលឆ្នាំ២០២០ នៅពេលចាញ់ Bayern Munich នៅវគ្គផ្តាច់ព្រ័ត្រ។

    អតីតម្ចាស់ពានបាល់មាស Ballon d’Or ៦សម័យកាល Messi គិតទៅឈ្នះពានសរុប ៣៥ពានជាមួយ Barcelona នៅទឹកដី Camp Nou បានបញ្ជាក់ថា «នេះគឺជាការចាប់ផ្តើមការប្រកួតប្រជែងថ្មីក្នុងជីវិតរបស់ខ្ញុំ គ្រាដែលលំបាកធ្វើចិត្តណាស់ ពីការលាទ្រនំចាស់ Barcelona»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ