• មីយ៉ាន់ម៉ា៖ មនុស្ស២នាក់ស្លាប់ និង៣នាក់ទៀតរងរបួស ដោយសារលោតពីអគារដើម្បីគេចខ្លួនពីកងកម្លាំងសន្តិសុខ

    (រ៉ង់ហ្គូន)៖ មនុស្ស ២នាក់បានស្លាប់ និង៣នាក់ទៀតរងរបួស បន្ទាប់ពីពួកគេលោតពីលើអគារអាផាតធឺមិនមួយ ដើម្បីគេចពីការតាមចាប់ខ្លួនពីកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក្នុងរដ្ឋធានីរ៉ង់ហ្គូន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរនៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។

    មនុស្សទាំង៥នាក់ខាងលើ ក្នុងនោះមានស្ត្រីម្នាក់ បានលោតអគារអាផាតធឺមិនក្នុងទីក្រុង Botahtaung នៃរដ្ឋធានីរ៉់ង់ហ្គូន កាលពីរសៀលថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីពួកគេព្យាយាមរត់គេចពីកងកម្លាំងសន្តិសុខ។

    បើតាមប៉ូលិសមីយ៉ាន់ម៉ា ក្រៅពីអ្នកទាំង៥នាក់នេះ មនុស្ស៣នាក់ទៀតត្រូវបានចាប់ខ្លួនផងដែរ រួមជាមួយគ្រាប់បែកកែច្នៃ និងគ្រឿងផ្ទុះជាច្រើននៅហ្នឹងកន្លែងកើតហេតុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ