• រថយន្តដឹកកម្មករ ២គ្រឿង បុកគ្នាពេញទំហឹងបណ្តាលឱ្យមនុស្សស្លាប់ និងរបួសធ្ងន់ជាច្រើននាក់ នៅលើផ្លូវជាតិលេខ៤១ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងរវាងរថយន្តដឹកកម្មករចំនួន ២គ្រឿង បានបុកគ្នាពេញពេញទំហឹងបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួសកម្មករជាច្រើននាក់។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅព្រលប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវជាតិលេខជាតិ៤១ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    បើតាមភ្នាក់ងារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺ បានរាយការណ៍នៅយប់ថ្ងៃទី១១ ខែសីហានេះ ថារហូតមកពេលនេះ មិនទាន់អាចបញ្ជាក់ពីចំនួនអ្នកស្លាប់ និងអ្នករងរបួសបាននៅឡើយទេ ខណៈសមត្ថកិច្ចចម្រុះ ព្រមទាំងរថយន្តពេទ្យជាច្រើន កំពុងតែប្រតិបត្តិការជួយសង្គ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ។

    បើតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា «អ្នកបើកបររថយន្តទាំង២គ្រឿង បានជាប់នៅក្នុងរថយន្តកូរ៉េទាំង២គ្រឿង រថយន្តនេះដឹកកម្មករ-កម្មាកការិនីធ្វើការរោងចក្រដូចគ្ន»។

    សម្រាប់ព័ត៌មានលម្អិតចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អង្គភាពព័ត៌មាន នឹងផ្សាយបន្ថែមទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ