• អាជ្ញាធរខេត្តព្រះសីហនុ បើកឱ្យដំណើរការឡើងវិញផ្សារលើ ក្រុងព្រះសីហនុ និងអាជីវកម្មលក់ដូរនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម «ដារាសំណាង»

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចឱ្យបើកដំណើរការឡើងវិញដំណើរការអាជីវកម្មលក់ដូរ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ និងបើកឱ្យដំណើរការឡើងវិញដំណើរការអាជីវកម្មលក់ដូរ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម «ដារាសំណាង»។

    បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ទីតាំងផ្សារ និងអាជីវកម្មពាណិជ្ជកម្មទាំង២នេះ នឹងត្រូវបើកឱ្យដំណើរការឡើងវិញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្អែកនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]cebook.com

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ