• កម្ពុជា គ្រោងបើកដំណើរការទេសចរណ៍ឡើងវិញនៅចុងឆ្នាំ២០២១នេះ

    ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានបញ្ជាក់អំពីផែនការបើកទេសចរណ៍នៅកម្ពុជាឡើងវិញ នៅចុងឆ្នាំ២០២១នេះ ដោយត្រូវរៀបចំដោយយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈជាអាទិភាព តាមរយៈការពិគ្រោះយោបល់ជាមួយអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគ្រប់ភាគី ព្រមទាំងអាស្រ័យលើស្ថានការណ៍ចាក់ស្ដែង ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ២០២១។ ឯកឧត្តមថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC កាលពីពេលថ្មីៗនេះ ។

    ឯកឧត្តម ថោង រដ្ឋសក្តិ បានបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ល្បឿននៃការចាក់វ៉ាក់សាំងដ៏ខ្លាំង ដើម្បីបញ្ចប់ការចាក់វ៉ាក់សាំងឲ្យបានតាមគោលដៅ ៨០% នៃប្រជាជននៅចុងឆ្នាំ២០២១។ ជាមួយនឹងការប្រកាសរៀបចំការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាពនោះ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC ក៏បានបង្ហាញគាំទ្រ និងបានប្ដេជ្ញាចូលរួមផ្សព្វផ្សាយអំពីផែនការនេះទៅកាន់ពិភពលោកផងដែរ។

    ទន្ទឹមនេះ ឯកឧត្ដមអគ្គនាយកក៏បានរំលឹកអំពីវិធានសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍កន្លងមករបស់រាជរដ្ឋាភិបាល និងបានប្រាប់អំពីយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី ១២-១៧ឆ្នាំ, គម្រោងចាក់វ៉ាក់សំាងដូសទី៣ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល ដែលទាំងនេះនឹងចូលរួមដល់ការស្ដារឡើងវិញនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការធ្វើដំណើររបស់ទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្តប្រកបដោយសុខសុវត្តិភាពផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ