• តើប្រទេសកម្ពុជាមានឆ្នេរសមុទ្រប៉ុន្មានគីឡូម៉ែត្រ?

    (ភ្នំពេញ)៖ ឆ្នេរសមុទ្រ (Coast) ក៏មានផ្នែកដ៏សំខាន់បំផុតមួយសម្រាប់ប្រទេសនីមួយៗ ប្រទេសទាំងឡាយណាមានឆ្នេរសមុទ្រ ប្រទេសទាំងនោះមានសម្បត្តិធនធានក្នុងសមុទ្រ និងអាចអាចទទទួលបានផលប្រយោជន៍ជាច្រើនពីដែនសមុទ្ររបស់ខ្លួន។ ដូច្នេះតើអ្នកមានដឹងទេថា តើប្រទេសកម្ពុជាមានឆ្នេរសមុទ្រប៉ុន្មានគីឡូម៉ែត្រ?

    ប្រទេសកម្ពុជាមានឆ្នេរសមុទ្រលាតសន្ធឹងប្រវែង ៤៤០ គីឡូម៉ែត្រ ដោយរាប់បញ្ចូលខេត្តចំនួន ៤ រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។

    ឆ្នេរសមុទ្រ គឺជាស្នូលនៃតំបន់សមុទ្រកម្ពុជា ក្នុងចំណោមឆ្នេរខ្សាច់សរុប ៤៨ កន្លែង មានឆ្នេរខ្សាច់ចំនួន ១៦ កន្លែង បានចូលរួមប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតកន្លងទៅ ក្នុងនោះមានឆ្នេរខ្សាច់ខេត្តកោះកុងចំនួន ២ និងខេត្តព្រះសីហនុចំនួន ៨ ខេត្តកែបចំនួន ៦ ហើយឆ្នេរខ្សាច់ទទួលជ័យលាភីមានចំនួន ១០ ឆ្នេរ។

    ធនធានសមុទ្រយ៉ាងច្រើនអនេក ដែលមាននៅតាមតំបន់មាត់សមុទ្រ និងកោះនានា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលគេឃើញមានឆ្នេរសមុទ្រស្អាតៗ ទឹកសមុទ្រខៀវស្រងាត់ ទេសភាពស្រស់បំព្រង ត្រីសមុទ្រតូចធំ និងផ្កាថ្ម រួមជាមួយនឹងហេដ្ឋារចនាសម្ពន្ធទ្រទ្រង់ថ្មីៗជាច្រើន។

    ការស្រាវជ្រាវបានបង្ហាញថា ខេត្តព្រះសីហនុមានធនធានបាតសមុទ្រជាច្រើន ដូចជា ផ្កាថ្មរឹង និងផ្កាថ្មទន់ ប្រភេទត្រីសមុទ្រចម្រុះពណ៌ច្រើនប្រភេទ ថ្មតូចធំ ខ្សាច់បាតសមុទ្រ និងសត្វផ្សេងៗទៀតដែលមានជីវិតក្នុងបាតសមុទ្រ (Bochove, Ioanou, Mcvee & Raines, 2011)។ ធនធានសមុទ្រទាំងនេះភាគច្រើនស្ថិតក្នុងប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម។

    ជាធម្មតា ប្រទេសដែលមានអាកាសធាតុត្រូពិក និងមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចមានឧត្តមភាពក្នុងការអភិវឌ្ឍទេសចរណ៍បាតសមុទ្រនេះ ដូចជាប្រទេសកម្ពុជាជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ