• Alibaba កំពុងសហការជាមួយប៉ូលិស ដើម្បីស៊ើបអង្កេតករណីរំលោភបំពានផ្លូវភេទបុគ្គលិកស្រីម្នាក់អំឡុងពេលចុះបំពេញការងារតាមខេត្ត

    (ប៉េកាំង)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba បានប្រកាសឱ្យដឹងថា នៅពេលនេះខ្លួនបានសហការជាមួយនឹង ប៉ូលិស ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់អំពីការរំលោភបំពានផ្លូវភេទ បន្ទាប់ពីមានបុគ្គលិកស្រីម្នាក់បានរាយការណ៍មកថានាងត្រូវបានគេរំលោភបំពានផ្លូវភេទ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។

    ក្រុមហ៊ុន Alibaba បានថ្លែងថា «យើងបានផ្គាកការងាររបស់ភាគីពាក់ព័ន្ធដែលបានសង្ស័យលើករណីរំលោភបំពានផ្លូវភេទ។ ទង្វើមួយនេះ វាបានធ្វើឱ្យខូចគោលការណ៍ និងគុណតម្លៃរបស់យើង (Alibaba) ហើយនៅពេលនេះយើងបានបង្កើតក្រុមការងារពិសេសមួយដើម្បីធ្វើការស៊ើបអង្កេតផ្ទៃក្នុង និងបានសហការជាមួយប៉ូលិសផងដែរ ដើម្បី ស្វែងរកការពិត»។

    យោងតាមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយថា ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានបុគ្គលិកនារីម្នាក់ដែលមិនស្គាល់ អត្តសញ្ញាណបានបង្ហោះសារថា នាងត្រូវបាននាយកគ្រប់គ្រងរបស់នាងចាប់រំលោភនៅក្នុងបន្ទប់សណ្ឋាគារមួយអំឡុងពេល ទៅបំពេញ ការងារ ក្នុងទីក្រុងជីអាន ភាគខាងកើតខេត្តសានដុង។

    នៅក្នុងខ្លឹមសារបានបញ្ជាក់ថា នាងត្រូវបាននាយកគ្រប់គ្រងនាង រួមនឹងអតិថិជនម្នាក់ទៀតមកពីផ្សារទំនើប Jinan Hualian Supermarket បានបង្ខំឱ្យនាងផឹកស្រានៅក្នុងអំឡុងពេលញ៉ាំអាហារពេលល្ងាច ហើយនាងក៏ត្រូវបានគេរំលោភនៅពេលដែលនាង បិទភ្នែក (សន្លប់)។

    បុគ្គលិកស្រីរូបនេះបាននិយាយថា នាងបានដាក់ពាក្យបណ្តឹងដែលបានធ្វើទៅផ្នែកធនធានមនុស្សរបស់ Alibaba ប៉ុន្តែផ្នែកធនធានមនុស្សរបស់ Alibaba មិនបានអើពើឡើយពាក់ព័ន្ធករណីនេះ។

    ពាក់ព័ន្ធនឹងករណីនេះផងដែរ ខាង Jinan Hualian Supermarket បានបញ្ជាក់ថា នៅពេលនេះបុគ្គលដែលបានពាក់ព័ន្ធនឹងការចោទ ប្រកាន់ត្រូវបានផ្អាកពីការងារ និងស្ថិតក្រោមការស៊ើបអង្កេតពីប៉ូលិស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ